រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៧ មីនា ឆ្នាំ២០១១ បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានផ្តល់ថវិកាចំនួន៥០០.០០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យម៉ូណាស ដើម្បីអនុវត្តគម្រោងស្រាវជ្រាវមួយស្តីពីអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រលើស្ត្រីពិការនៅកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងនេះនឹងត្រូវអនុវត្តដោយសហការគ្នារវាងដៃគូកម្ពុជា និងអូស្ត្រាលី ហើយនឹងបង្កើតវគ្គបណ្តុះបណ្តាលសាកល្បង និងជំនាញផ្សេងៗទៀត ដើម្បីជួយដល់ស្ត្រីពិការដែលជាជនរងគ្រោះនៃអំពើ
ហិង្សា ។
លោកជំទាវផេនី រីឆាដស៍ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «អំពើហិង្សាលើស្ត្រីជាអំពើមួយមិនអាចទទួលយកបានឡើយ ហើយវាអាចកាត់បន្ថយទៅបាន លុះត្រាណាតែយើងធ្វើឱ្យមានការរីកចម្រើនលើសមភាពយេនឌ័រ ៕
ចែករំលែកព័តមាននេះ