ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថា លោក សម រ​ង្ស៊ី មិន​អាច​រួចខ្លួន​ទេ​ រឿង​កាត់​ដី៤​ខេត្ត​ឱ្យ​វៀតណាម​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា រឿង​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​…

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា រឿង​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រ​ង្ស៊ី ដែល​ថ្មី​ៗ​ក៏​បាន​ទទួលស្គាល់​ថា ​ព្រម​កាត់​ដី​៤​ខេត្ត​ឱ្យទៅ​វៀតណាម បើ​សិន​​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ មិនមែន​ជា​រឿង​តូចតាច​ទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថ្លែង​នៅ​ឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​នូវ​ស្ពាន​ឆ្លងទន្លេ​ទៅ​កោះ​ប៉ែន ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ត្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នេះ​ថា​៖ «​ឥឡូវ​រក​ឃើញ​ហើយ ទៅ​ចុះហត្ថលេខា​កាត់​​ដី​ឱ្យ​គេ ៤ ខេត្ត […] ចោទ ហ៊ុន សែន ថា​ កាត់​ដី​ឱ្យ​វៀតណាម ឥឡូវ​រក​ឃើញ​ចេញ​មុខ​​មក​ហើយ សន្យា​បើ​គេ​ឈ្នះ [​ឆ្នោត​] គេ​កាត់​ដី ៤ ខេត្ត​ឱ្យ​វៀតណាម​» ។

​សម្តេច​តេ​ជោ បញ្ជាក់​ថា​៖ «​រឿង​នេះ​មិនតូច​ទេ ក្រសួងមហាផ្ទៃ​កំពុង​ស្រាវជ្រាវ​រឿង​នេះ»។​

​សម្តេច​បញ្ជាក់​ថា ខ្លួន​សម្តេច​ផ្ទា​ល់​សូ​ម្បី​តែ​ដី​មួយ​តឹក មួយ​ផឹង ជាមួយ​ថៃ​ និង​វៀតណាម​នៅ​​ចរ​ចា​ជា​និច្ច​មិន​ឱ្យ​ទឹកដី​ខ្មែរ​បាន​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ ។ សម្តេច​ក៏​បាន​ដាក់​ផ្លែ​ឱ្យ​អតីត​គណបក្សប្រឆាំង​ដែល​តែងតែ​ចោទ​ស​ម្តេ​ថា «​ក្បត់ជាតិ​ខ្លួនឯង​រហូត​» ក៏​ប៉ុ​ន្លែ​កន្លង​មក​ អតីត​មេ​កប្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ ធ្លាប់​និយាយ​ថា ​រូប​គេ គឺ​ត្រូវ​បាន​បរទេស​ឱ្យធ្វើ​នេះ ឬ​ធ្វើ​នោះ តែ​បែរមក​ជេរ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ថា​សុទ្ធតែ​អា​យ៉ង​បរទេស ក្នុង​ពេល​ដែល​ខ្លួនឯង​ធ្វើ​តាម​បរទេស​ទាំងអស់​។​

​សម្តេច​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ស​ម្តេច​នឹង​បន្ត​ឈរឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​យ៉ាង​​ហោច​ក៏​១០​ឆ្នាំ​ទៀត​ដែរ ព្រោះ​សម្តេច​នៅ​មាន​សុខភាព​ និង​កម្លាំង​នៅ​មាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ