ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​រវល់​​ភ្លេច​មើល​កូន លុះដល់​បាត់​យូរ​ទើប​ភ្ញាក់ផ្អើល

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​រអិល​ជើង​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់ ខណៈ​កាន់​ដង​ស​ន្ទួ​ច​ស្ទួ​ច​ត្រី​ឈរ​នៅ​មាត់​ស្រះ ខាងជើង​ផ្ទះ​ចម្ងាយ​១៥​ម៉ែត្រ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​គ្មាន​អ្នកដឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ។ ករណី​ក្មេង​លង់ទឹក​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិ​នា…

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​រអិល​ជើង​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់ ខណៈ​កាន់​ដង​ស​ន្ទួ​ច​ស្ទួ​ច​ត្រី​ឈរ​នៅ​មាត់​ស្រះ ខាងជើង​ផ្ទះ​ចម្ងាយ​១៥​ម៉ែត្រ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​គ្មាន​អ្នកដឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ។ ករណី​ក្មេង​លង់ទឹក​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កុមារ​រង​គ្រោះ​ខាងលើ បាន​កាន់​ដង​ស​ន្ទួ​ច​ស្ទួ​ច​ត្រី ធ្វើ​អំពី​ជ័រ​ដើរ​ស្ទួ​ច​លេង ហើយ​ឪពុក​ម្តាយ​មិន​បាន​ចាប់អារម្មណ៍​ដោយសារ រវល់​ការងារ​ផ្ទះ ហើយ​នៅ​ម៉ោង​ប្រមាណ​ជា​៤​និង​១០​នាទី​រសៀល ទើបបាន​ដឹង​ថា បាត់​កូន​ក៏​នាំ​គ្នា​ដើរ​រក ប៉ុន្តែ​ដើរ​រក​មិនឃើញ​ក៏​មានការ​សង្ស័យ​ថា ក្រែង​ដើរ​ធ្លាក់​ស្រះ​ទឹក​ខាងជើង​ផ្ទះ​ក៏​បាន​រក​អ្នក​ជិតខាង​ឲ្យ​ចុះ​រាវរក​ក្នុង​ស្រះ ទើប​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ស្លាប់​នៅ​ក្នុង​បាត​ស្រះ​ទឹក​ទៅ​ហើយ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​លង់ទឹក​ស្លាប់​សមត្ថកិច្ច​បាន​ចុះ​ដល់​ផ្ទះ​កើតហេតុ​ខាងលើ ដើម្បី​ពិនិត្យ​សព ប៉ុន្តែ​ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ គឺ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ