ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ Man City ថា​ទោះ​មាន​លុប​រាប់​លាន​ដុល្លារ​ជះ​ក៏​មិន​អាច​បេះ Messi ពី Barcelona

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡាករ​របស់​ក្លិប Manchester City លោក Ferran Soriano បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡាករ​របស់​ក្លិប Manchester City លោក Ferran Soriano បាន​បង្ហើប​ថា ក្លិប​របស់​លោក​គ្មាន​លទ្ធភាព​អាច​បេះ Messi ពី Barca បាន​ឡើយ បើ​ទោះបីជា​មាន​លុយរាប់​លាន​ដុល្លារ​ជះ​ទៅ​ក៏​ដោយ ។

លោក Ferran បាន​និយាយ​ថា​ក្នុង​កិច្ច​សម្ភាសន៍​ថា «​វា​ពិតជា​គ្មាន​ផ្លូវ​ឡើយ​សម្រាប់​ការ​យក Messi មកនេះ ។ ខ្ញុំ​ស្គាល់​គេ និង​គ្រួសារ​របស់​គេ​ច្បាស់ ហើយ​ខ្ញុំ​ក៏​ដឹង​ថា​ពួក​គេ​ពេញចិត្ត​នឹង​នៅ Barcelona ដែរ​» ។

លោក​បាន​បន្ត​ថា «​យើង​ត្រូវ​តែ​បន្តដំណើរ​ទៅ​មុខ​ដោយ​គ្មាន Messi បើ​ទោះបីជា​ពិបាក​បន្តិច​ក៏​ដោយ​ព្រោះថា Messi គឺជា​កីឡាករ​លេង​បាន​ល្អ​ជាងគេ​លើ​លោក ។ គេ​បាន​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ ។ គេ​ពិតជា​អស្ចារ្យ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​នៅ​ក្លិប​អ្នកមាន​បុណ្យ​យូរណាស់​ហើយ​បើ​ទោះបីជា​មាន​ក្លិប​ផ្សេង​ៗ​ទៀត​មក​ទាក់ទង​ហៅ​ទៅ​លេង​ក៏​ដោយ ។ សូ​ម្បី​តែ Neymar ដែល​ថា ស្រឡាញ់​មិត្ត​រួម​ក្រុម​ក៏​ចាកចេញ​ដែរ​នៅ​តែ Messi មួយ​គត់​មិន​ទៅ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ