ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Countinho មហាមិត្ត Neymar ថា​ចាំ​ទទួល​ជា​និច្ច​បើ​ចង់​មក​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho បាន​សម្តែង​បើកដៃ​ឲ្យ Neymar ប្រសិនបើ​គេ​ចង់​វិល​រក​ក្លិប​ចាស់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho បាន​សម្តែង​បើកដៃ​ឲ្យ Neymar ប្រសិនបើ​គេ​ចង់​វិល​រក​ក្លិប​ចាស់ ។

តាម​ពាក្យ​ច​ចាម​អារាម​បាន​ឲ្យ​ដឹង​ថា Neymar ដែល​ជា​អតីត​កីឡាករ​របស់ Barcelona មិនសូវ​ជា​ពេញចិត្ត​នឹង​ក្លិប​ថ្មី PSG ហើយ​ចង់​ត្រឡប់​មក​រក​ក្លិប​ចាស់​វិញ ។ ក្រោយ​ពី​ឮដំណឹង​នេះ​កីឡាករ​ជា​ច្រើន​ដូច​ជា Ivan Rakitic ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​ការ​ចង់​ត្រឡប់​មក​វិញ​ដែរ ។

សម្រាប់ Coutinho ក៏​ដូច Rakitic ដែរ​រូបគេ​បាន​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ដូច Rakitic ។ Neymar ជា​កីឡាករ​អស្ចារ្យ ហើយ​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ពេល​បាន​លេង​ជាមួយ​កីឡាករ​បែប​នេះ ។ ប្រសិនបើ​គេ​ចង់​ត្រឡប់​មក​វិញ ពួក​យើង​នឹង​បើកទ្វារ​ចាំ​ទទួល​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​មាន​ដំណឹង​ថា Neymar ចង់​ត្រឡប់​រក​ក្លិប​ចាស់​ក៏​រូបគេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ថ្មី​បាន​យ៉ាង​ល្អ​ផង​ដែរ ។ ពោល​គឺ​អាច​រក​គ្រាប់​បាន​២៩​គ្រាប់​ក្នុង​ការ​ប្រកួត​៣០​ប្រកួត ។ ម្យ៉ាងទៀត​ខាង​ថ្នាក់លើ​របស់ Barca ក៏​បាន​ប្រកែក​មិនដឹង​ឮ​រឿង​ចង់​បក​ក្រោយ​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ