ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ Bacelona ថា​អត់​ដឹង​អា​លីង​រឿង Neymar ចង់​មក​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ខាង​ថ្នាក់ដឹកនាំ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ប្រាប់​ជា​ផ្លូវការ​ថា ខ្លួន​មិន​បានដឹង​ពី​រឿង Neymar ចង់​មក​ទ្រនុំ​ចាស់​វិញ​ទេ ។…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ខាង​ថ្នាក់ដឹកនាំ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ប្រាប់​ជា​ផ្លូវការ​ថា ខ្លួន​មិន​បានដឹង​ពី​រឿង Neymar ចង់​មក​ទ្រនុំ​ចាស់​វិញ​ទេ ។ នា​ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​លើក​ឡើងជា​ច្រើន​ដោយ​កីឡាករ​ផ្សេង​ៗ​ថា Neymar កំពុង​តែ​ចង់​ត្រឡប់​មក Barca វិញ ។ តែ​រឿង​នេះ​បាន​ច្រានចោល​ថា មិនដឹងមិនឮ​ដោយ​ខាង​ថ្នាក់ដឹកនាំ​របស់​ក្លិប ។

អ្នកនាំពាក្យ​របស់​ថ្នាក់លើ Barca លោក Josep Vives បាន​លើក​ឡើង​ថា «​ពួក​យើង​មិន​បានដឹង​ថា Neymar ចង់​ត្រលប់​មក Barcelona វិញ​ទេ ។ កីឡាករ​ប្រេ​ស៊ី​ល​ម្នាក់​នេះ​បាន​ចាក​ចេញពី​ក្លិប​ដោយ​ខ្លួនឯង ហើយ​ពួក​យើង​ក៏​បាន​ជូនពរ​គេ​ដែរ ។ តាំងពី​ការ​ចាកចេញ​មក គ្មាន​អ្វី​កើតឡើង​ផ្សេង​ពី​នេះ​ទេ ។ ពួក​យើង​មិន​ចូលរួម​ក្នុង​ការ​ជជែក​វែកញែក​អ្វី​ទេ ព្រោះ​គេ​មិនមែន​ជា​កីឡាករ​របស់​យើង​ទៀត​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខាង​ម្ចាស់​ក្លិប PSG លោក Nasser Al Khelaifi បាន​ហោះ​ទៅ​ប្រេ​ស៊ី​ល​សួរសុខទុក្ខ Neymar ដោយ​ប្រើ​លេស​ថា ទៅ​ទាក់ទង​ជាមួយនឹង​ដៃគូ​ជំនួញ និង​ចូលរួម​កម្មវិធី​មនុស្សធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ