ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជន់​លិច​នៅ​តំបន់​ផ្សារ​មាន់​អាំង និង​ឥន្ទ្រ​ទេវី​នឹង​មាន​ភាព​ប្រសើរ​ឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៥៩២ ផ្លូវ​លេខ​៣១៧ ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៦០៨…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៥៩២ ផ្លូវ​លេខ​៣១៧ ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៦០៨ ផ្លូវ​លេខ​៣៣៧ និង​តំបន់​មួយ​ចំនួន​ទៀត ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ដែល​តែងតែ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង និង​មាន ភាព​ប្រសើរ​ឡើង បន្ទាប់​ពី​ស្ថានីយ​បូមទឹក​ថ្មី​ទួល​គោក​ទី​១(​ត្រឡោក​បែក​) ស្ថាបនា​រួច​សម្រាប់​រដូវ វស្សា​ឆ្នាំ​នេះ ព្រោះ​ស្ថានីយ​ថ្មី​នេះ មាន​សមត្ថភាព​បូមទឹក​គុណ​៣​ដង បើ​ធៀប​ជាមួយ​ស្ថានីយ​ចាស់​។

  មន្ត្រី​ជំនាញ​សាធារណការ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ រ​ដ្ឋា​ន​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​ទួល​គោក​ទី​១(​ត្រឡោក​បែក​) ក្នុង​ខណ្ឌទួលគោក គិត​មក​ដល់​ពេល​នេះ ស្ថាបនា​ជិត​រួចរាល់​ហើយ ដែល​ពេល​នេះ​ក្នុ​ម​ការងារ​បាន និង​កំពុង​ចាក់​បំពេញ​ខ្សាច់ ដើម្បី​ចូល​គ្រឿង ចក្រ​កាយ​ស្តារ​ភក់ សំរាម​ចេញ​ក្នុង​ប្រឡាយ បើកមុខ​ទឹក និង​បុក​បេតុង​ជញ្ជាំង អាង​ស្តុក​តែ​ម្តង ធ្វើ​យ៉ាង ណា​ឲ្យ​បាន​ដំណើរការ​បូម​នៅ​រដូវវស្សា​ឆាប់​ៗ​នេះ​។ មន្ត្រី​ដដែល​បាន​បន្ត​ថា ស្ថានីយ​ទួល​គោក​ទី​១ ត្រ ឡោក​បែក អាច​បូមទឹក​បាន​ម៉ាស៊ីន​ចំនួន​៦​គ្រឿង​ទំហំ​១​ម៉ែត្រ​ស្មើនឹង​១៨​ម៉ែត្រគូប លើ​ផែនការ ២៣.៣ ម៉ែត្រគូប ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​ជំនាញ​សាធារណការ​បាន​បញ្ជាក់​ថា ស្ថានីយ​បូ​ទឹក​ទួល​គោក​ទី​១​ថ្មី​នេះ មាន​សមត្ថភាព​បូមទឹក បាន​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន​៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ ដែល​នឹង​ដោះស្រាយ​បញ្ហា​ទឹក លិច​នៅ​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៥៩២ ផ្លូវ​លេខ​៣១៧ ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ ៣១៣ ផ្លូវ​លេខ​៦០៨ ផ្លូវ​លេខ​៣៣៧ ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក គួប​ផ្សំ​ជាមួយ ការ​ស្តារ និង​ស្ថ​ប​នា​បណ្តាញ​លូ​ជា​ច្រើន​ខ្សែ និង​ស្ថានីយ​បូម​ទឹកធំ​ៗ​ជា​ច្រើន​កន្លែង​ទៀត​នោះ នៅ​រដូវ វស្សា​ឆ្នាំ​ក្រោយ​នេះ រាជធានី​ភ្នំពេញ​នឹង​មាន​ភាព​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ