ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​សមត្ថកិច្ច​ចាប់​បាន​ឡាន​ដឹកឈើ​គ្រញូង​២​គ្រឿង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន ដឹកឈើ​ប្រណីត​ប្រភេទ​ក្រ​ញូ​ង​ខុសច្បាប់​១​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​ខេត្ត ធ្វើការ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន ដឹកឈើ​ប្រណីត​ប្រភេទ​ក្រ​ញូ​ង​ខុសច្បាប់​១​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​ខេត្ត ធ្វើការ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខណៈ​ដែល​រថយន្ត​ខាងលើ​បើក​គេច​ពី​សមត្ថកិច្ច រត់​ចុះ​ពី​ថ្នល់ជាតិ​លេខ​៥ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ល្មើស​ខាងលើ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2J-7394 បើកបរ​ដោយ​ជន​ពុំ​ស្គាល់​មុខ​ព្រោះ​ពេល​ស្ទាក់​ជាប់ បាន​រត់គេច​ខ្លួន​បាត់​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​រើ​ឈើ​នោះ​ចេញ​ដើម្បី​រាប់ និង​ថ្លឹង​ទម្ងន់ ឃើញ​មាន​ឈើ​គ្រញូង​ចំនួន​៧២៨​ដុំ ស្មើនឹង​១.១៨៦​ម៉ែត្រគូប​។ បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់​បាន​ប្រគល់​ជូន​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

គួរ​បញ្ជាក់​ថា យប់​ថ្ងៃ​តែ​មួយ​រថយន្ត​ល្មើសច្បាប់​ដឹកឈើ ប្រណីត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ដែល​ក្នុង​នោះ​ចាប់​បាន​មុខ​សាលាខេត្ត​១​គ្រឿង ក្នុង​ពេល​កើត​គ្រោះថ្នាក់​ចរាចរណ៍ និង​១​គ្រឿង​ទៀត​គឺ​រថយន្ត​ខាងលើ​។ នេះ​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ប្រណីត​កំពុង​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង នៅ​ពេល​យប់ តាម​ផ្លូវជាតិ​លេខ​៥ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​រវល់​ដេញ​បង្ក្រាប​ដូច​ជំនាន់​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ដេញចាប់​តែ​អ្នក​មិន​បង់លុយ ហើយ​អ្នក​បង់លុយ​បើក​យ៉ាង​រំភើយ​តែ​ស្អែក​ជួប​គ្នា​គិតលុយ​កុំ​ភ្លេច​វ៉ើ​យ​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ