ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Khmer herbal ជា​ប្រភេទ​ម៉ាស្សាល្អ​បំផុត​សម្រាប់​អតិថិជន​ឈឺ​ចុកចាប់​តាម​សន្លាក់​រ៉ាំរ៉ៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

Khmer herbal ជា​ប្រភេទ​ម៉ាស្សា ដែល​ល្អ​បំផុត​សំរាប់​អតិថិជន​ដែល​មានការ​ឈឺ​ចុកចាប់​តាម​សន្លាក់​រ៉ាំរ៉ៃ សម្ពាធ​សរសៃឈាម​ឡើង​ចុះ មាន​ជាតិ​ខ្លាញ់​ច្រើន ជា​ពិសេស​សម្រាប់​ស្ត្រី​ក្រោយមក​រដូវ និង​សម្រាលកូន​រួច​។ ការ​មក​រដូវ​សំរាប់​នារី​ៗ វា​ជា​រឿង​ធម្មតា​មួយ…

Khmer herbal ជា​ប្រភេទ​ម៉ាស្សា ដែល​ល្អ​បំផុត​សំរាប់​អតិថិជន​ដែល​មានការ​ឈឺ​ចុកចាប់​តាម​សន្លាក់​រ៉ាំរ៉ៃ សម្ពាធ​សរសៃឈាម​ឡើង​ចុះ មាន​ជាតិ​ខ្លាញ់​ច្រើន ជា​ពិសេស​សម្រាប់​ស្ត្រី​ក្រោយមក​រដូវ និង​សម្រាលកូន​រួច​។

ការ​មក​រដូវ​សំរាប់​នារី​ៗ វា​ជា​រឿង​ធម្មតា​មួយ ដែល​ជា​រៀង​រាល់​ខែ​ត្រូវ​មក​ម្តង ។ នៅ​ពេល​មាន​រដូវ គឺ​ពេលវេលា​មួយ​ដែល​ធ្វើ​ឱ្យ​រាង​កាយ​ស្ត្រី​មាន​ភាព​ទ្រុឌទ្រោម និង​អរ​ម៉ូ​ន​មាន​ការ​ប្រែប្រួល​។ ជា​ធម្មតា​ស្ត្រី​ស្ទើ​តែ​ពី​៥០% ទៅ​៧០% ទទួល​នូវ​ការ​ឈឺចាប់​ពេល​មក​រដូវ​ម្តង​ៗ​។

ការ​ឈឺចាប់​ព្រោះ​មក​រដូវ ភាគច្រើន​តែង​ផ្តុំ​នៅ​ភាគ​ខាងក្រោម​នៃ​ពោះ ។ ប៉ុន្តែ​ការ​ឈឺ​នេះ ជួន​អាច​រាលដាល​ដល់​ខ្នង ចង្កេះ និង​ភ្លៅ​។ មិន​ត្រឹមតែ ឈឺពោះ ចុក​ខ្នង​ចុក​ចង្កេះ ស្រ​យ៉ង់​ដៃ​ស្រ​យ៉ង់​ជើង ស្ត្រី​ខ្លះ​ទៀត មាន​អារម្មណ៍ និង​អាកា​រៈ​មិន​ស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់​ក្អួត ចង់​ចង្អោរ រាគ ងងឹតមុខ ឈឺក្បាល ព្រមទាំង​ឆាប់​ខឹង ម៉ួ​រ​ម៉ៅ​ថែម​ទៀត​ផង​។

លោក វ៉ា​ត ណា​ឡុំ អ្នកជំនាញ​ម៉ាស្សា​នៅ​ហាង​ចំប៉ី​ស្ប៉ា បាន​ប្រាប់​ថា ការ​ម៉ាស្សា​ប្រភេទ Khmer herbal គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អតិថិជន​ដែល​មានការ​ឈឺ​ចុកចាប់​តាម​សន្លាក់​រ៉ាំរ៉ៃ​ខ្លាំង សម្ពាធ​សរសៃឈាម​ឡើង​ចុះ មាន​ជាតិ​ខ្លាញ់​ច្រើន ជា​ពិសេស​សម្រាប់​ស្ត្រី​ក្រោយមក​រដូវ និង​សម្រាលកូន​រួច​ដោយសារ​តែ​ស្ត្រី ត្រូវការ​ផ្លាស់​ប្តូរ​ឈាម​ប្រចាំខែ។

Khmer herbal គឺជា​ប្រភេទ​នៃ​ការ​ម៉ាស្សា​បែប​បុរាណ ដោយ​មាន​ស្អំ​ថ្នាំបុរាណ​ខ្មែរ ដើម្បី​បំបាត់​បញ្ហា​ចុក រោយ និង​ភាព​ឈឺចាប់​ផ្សេង​។ Khmer herbal គឺ​ផ្នែក​មួយ​ដែល​ត្រូវ​បាន​បំបែក​ពី​ខ្មែរ​ម៉ាស្សា ប៉ុន្តែ Khmer herbal មាន​លក្ខណៈ​ពិសេស​ជាង ដោយសារ​ការ​ម៉ាស្សា​​ប្រភេទ​នេះ ក្រៅពី​ការ​ប្រើ​ក្បាច់​ចុច​សង្កត់ គេ​មាន​កញ្ចប់​ដែល​ជា​ការ​ផ្សំ​បញ្ចូល​គ្នា​នៃ​ថ្នាំបុរាណ​ខ្មែរ មាន​ដូច​ជា ពន្លៃ ស្លឹក​ក្រូចសើច ខ្ចី ជាដើម ដើម្បី​ស្អំ​ទៅ​លើ​ចំណុច​ដែល​ឈឺ​ចុកចាប់​។

លោក​ពន្យល់​បន្ត​ថា​«​ការ​វិវត្តន៍​នៃ​អាយុកាល​របស់​មនុស្ស ការ​គិត​ច្រើន គេង​មិន​លក់ ធ្វើ​ការងារ​ធ្ងន់​ៗ បរិភោគ​សាច់ និង​គ្រឿង​ស្រវឹង បាន​ធ្វើ​អោយ​មនុស្ស​យើង​មាន​សុខភាព​ចុះ​ទ្រុត​ទ្រោម សារពាង្គកាយ​មាន​សភាព​ឈឺ​ចុកចាប់ មាន​អារម្មណ៍​ធឹង​ធោ​ង កើត​មាន​ជំងឺ​ឈឺសន្លាក់​រ៉ាំរ៉ៃ សម្ពាធ​ឈាម​ដើរ​មិន​បាន​ល្អ ស្ពឹក​ស្រពន់​ដៃជើង ជាតិ​អា​សិត​ឡើង​ខ្ពស់ ខ្លាញ់​ក​កកស្ទះ​ក្នុង​សរសៃឈាម សំរាប់​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួចរាល់ ផ្តាសាយ ស្រវឹងស្រា​……​។ រាល់​បញ្ហា​ដែល​កើត​មាន​ទាំង​អស់នេះ សំរាប់​សេវាកម្ម ខ្មែរ​ហើរ​ប​ល (Khmer Herbal Massage) គឺ​ល្អ​ប្រសើ​ដោយសារ​តែ​វា​មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​បំបែក​ជាតិ​អាស៊ីត និង​ការ​ជួយ​បើក​រន្ធ​ញើស ដើម្បី​ឱយ​សារធាតុ​ដែល​មាននៅ​ក្នុង​មើម​ថ្នាំខ្មែរ​ចូល​ទៅ​ព្យាបាល​រាល់​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​សារពាង្គ​កាយ ហើយ​ផ្លាស់​ប្តូរ​កោសិកា​ចាស់​បង្កើត​កោសិកា​ថ្មី​ដែល​ធ្វើ​អោយ​សុខភាព​សារពាង្គ​កាយ​ទាំងមូល​មាន​សភាព​ធូរស្រាល​»​។

សម្រាប់​នៅ​ហាង​ចំប៉ី​ស្ប៉ា សេវាកម្ម​ម៉ាស្សា Khmer herbal ភ្ញៀវ​ពេញ​និយម​ធ្វើ មិន​ចាញ់ ការ​ម៉ាស្សា​បែប​ខ្មែរ​បុរាណ និង​បែប​ម៉ាស្សា​ប្រេង​នោះ​ទេ ។ លោក ណា​ឡុំ និយាយ​ថា សំរាប់​សេវាកម្ម​ការ​ម៉ាស្សា​បែប​នេះ វា​ពេញ​និយម និង​ទទួល​កា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយសារ​តែ​ការ​ប្រើប្រាស់​ផលិត​ផល គឺ​ផ្សំ​ឡើង​ពី​ប្រភេទ​មើម​ថ្នាំខ្មែរ​ធម្មជាតិ​ពិត​ៗ​។

បន្ថែម​ពីលើ​អត្ថប្រយោជន៍ នៃ​ការ​ធ្វើ​ម៉ាស្សា Khmer herbal លោក​ណា​ឡុំ បាន​ប្រាប់​បន្ថែម​ពី​ប្រសិទ្ធភាព​ដែល​ធ្វើ​ឱ្យ​វា​អាច​ព្យាបាល​ការ​ឈឺ​ចុកចាប់​បាន ៖ «​សម្រាប់​សេវា Khmer herbal យើង​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ម៉ាស្សា​ជូន​អតិថិជន​។

របៀប​នៃ​ការ​ធ្វើ​ម៉ាស្សា គឺ​វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​សេវាកម្ម​ដទៃ​ទៀត​ត្រង់​ថា យើង​ប្រើ​បុគ្គលិក​ចំនួន​ពីរ​នាក់ មូលហេតុ​គឺ​ម្នាក់​គាត់​ធ្វើ​ម៉ាស្សា​ជា​លក្ខណៈ​សម្រួល​សរសៃ និង​ម្នាក់​ទៀត​ប្រើ​ថ្នាំខ្មែរ​សំរាប់​ស្អំ និង​ព្យាបាល​នៅ​លើ​កន្លែង​ដែល​មានការ​ឈឺ​ចុកចាប់ ហើយ​រយៈពេល​នៃ​ការ​ព្យាបាល​ម្តង​ៗ គឺ​មាន​រយៈពេល​មួយ​ម៉ោង​កន្លះ ទៅ​ពីរ​ម៉ោង​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ