ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថាឆេះអីហើយកាល​ថ្ងៃមិញនោះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បន្ត​​ថា ករណីដែលផ្សែងភ្លើងហុយឡើងខ្មួលខ្មាញ់នោះ គឺ​​បាន​កើត​​ឡើង​នៅ​ទីលាន​ចាក់សំរាម ​ស្ថិត​ក្នុង​​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បន្ត​​ថា ករណីដែលផ្សែងភ្លើងហុយឡើងខ្មួលខ្មាញ់នោះ គឺ​​បាន​កើត​​ឡើង​នៅ​ទីលាន​ចាក់សំរាម ​ស្ថិត​ក្នុង​​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​ម៉ោង​០១ និង​១០នាទី​រសៀល​ថ្ងៃ​ទី​១៣  មីនា នេះ ។

បើ​យោង​​តាម​អ្នក​រើស​​អេ​ត​ចាយ​នៅ​ក្បែរ​​នោះ​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​នៅទី​លាន​ចាក់សំរាម​នេះ​ពួក​គាត់​​បានឮ​សម្លេង​ផ្ទុះ​កំប៉ុង​ហ្គាស ​មួយសន្ទុះ​ក្រោយមក​ ក៏​មាន​​​អគ្គិ​ភ័យ​​ឆេះ​រាល​ដាល​​​​បែប​​​នេះ ។ ប្រភព​​​បន្ដ​ថា​ នៅ​ក្នុងហេតុការណ៍​នេះ​ គ្មាន​ការខាតបង់​​របស់របរ​​មាន​តម្លៃ​ទេ ​ដោយសារ​ទីតាំង​ដែល​ឆេះ​នេះ​សុទ្ធ​តែ​​សំរាម ។ បើ​យោង​តាម​លោក តុល តូ​នី នាយ​ប៉ុស្ដិ៍​នគ​បាល​ខណ្ឌដង្កោ ក៏​​​ឱ្យ​ដឹងដែរ​​ថា ​ភ្លើង​ឆេះ​សំរាម​នេះ ​អាច​បណ្ដាល​មក​ពី​ថ្ងៃ​ក្ដៅ​ពេក​ទើប​វា​បណ្ដាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គាស ​ដែល​គេ​ប្រមូល​ម​ពី​ក្រុង​មក​បោះ​ចូល​​ក្នុង​ទីលាន​ចាក់​សំរាម​នេះ​  ។

គួរ​រំលឹក​ថា ប្រមាណ​ជា​១​ឆ្នាំ​មុន​ទីលាន​ចាក់សំរាម​នេះ ​ក៏​មានការ​ឆាបឆេះ​នេះ​កើតឡើង​ម្ដង​ដែរ ប៉ុន្ដែ​មិន​អាច​ជួយ​ពន្លត់​បាន​ទេ គឺបាន​ទុក​​​ឆាបឆេះ​អស់​រយៈពេល​១​ស​ប្ដា​ហ៍ ទើប​វារ​លត់​ដោយ​ខ្លួន​ឯង​វិញ ។

អត្ថបទសរសេរ ដោយ