ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​សភា​អា​មេ​រិ​កមួយ​ថា ពុំ​មានការ​ឃុបឃិត​ជាមួយ​រុ​ស្ស៊ី

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ គណៈកម្មការ​ស៊ើបការណ៍​របស់​សភា​អា​មេ​រិ​ក​ដែល​ពួក​សាធារណ​រដ្ឋ​មាន​សំឡេង​ភាគច្រើន​ប្រកាស​នា​ថ្ងៃ​ទី​១២ មីនា ថា ពុំ​បាន​រក​ឃើញ​ភស្តុ​តាង​ណាមួយ​ពី​ការ​ឃុបឃិត​គ្នា​រវាង​ក្រុម​ឃោសនា​លោក​ដូ​ណា​ល់ ត្រាំ និង​រុ​ស្ស៊ី​ឡើយ​អំឡុង​ពេល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦ ។ បណ្តា​សមាជិក​គណៈកម្មការ​នេះ​និយាយ​ថា…

សហរដ្ឋអាមេរិក ៖ គណៈកម្មការ​ស៊ើបការណ៍​របស់​សភា​អា​មេ​រិ​ក​ដែល​ពួក​សាធារណ​រដ្ឋ​មាន​សំឡេង​ភាគច្រើន​ប្រកាស​នា​ថ្ងៃ​ទី​១២ មីនា ថា ពុំ​បាន​រក​ឃើញ​ភស្តុ​តាង​ណាមួយ​ពី​ការ​ឃុបឃិត​គ្នា​រវាង​ក្រុម​ឃោសនា​លោក​ដូ​ណា​ល់ ត្រាំ និង​រុ​ស្ស៊ី​ឡើយ​អំឡុង​ពេល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦ ។

បណ្តា​សមាជិក​គណៈកម្មការ​នេះ​និយាយ​ថា បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ការ​​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ហើយ​បាន​ចេញផ្សាយ​ការ​សន្និដ្ឋាន​សំខាន់​នានា​របស់​ខ្លួន ។

សេចក្តីសន្និដ្ឋាន​ទាំងនេះ​ទទួល​ការ​តវ៉ា​ភ្លាម​ៗ​ពី សំណាក់​ពួក​ប្រជាធិបតេយ្យ​ដែល​យល់​ថា មាន​គោលបំណង​ការពារ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ។ ក្នុង​ចំណោម​ការ​សន្និដ្ឋាន​ទាំងនេះ ប្រកាស​កាលពី​ថ្ងៃ​ទី​១២ មីនា បណ្តា​សមាជិក​គណៈកម្មការ​ជា​អ្នក​សាធារណរដ្ឋ​បដិសេធ​ការ​សន្និដ្ឋាន​របស់​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក​កាលពី​ខែមករា ឆ្នាំ​២០១៧ លើ​ការ​ជ្រៀតជ្រែក​របស់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដើម្បី​ជួយ​លោក​ត្រាំ កាលពី​ឆ្នាំ​២០១៦ យកឈ្នះ​លើ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ។ បណ្តា​អ្នក​សាធារណរដ្ឋ​យល់​ស្រប​ពី​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយ​ចំនួន​ប្រឆាំង​បណ្តា​ស្ថាប័ន​នយោបាយ​អា​េ​ម​រិ​ក​ក្នុង​ឆ្នាំ​២០១៥ និង​២០១៦ ពិសេស​តាម​រយៈ​បណ្តា​បណ្តាញ​សង្គម ។ ក៏​ប៉ុន្តែ​ពួក​គេ​រិះគន់​ចម្លើយ​តប​ពុំ​សម​ស្រប​របស់​រដ្ឋការ​អា​មេ​រិ​ក​មុន​ការ​បោះ​ឆ្នោត ហើយ​និយាយ​ថា​បានស៊ើបអង្កេត​លើ​សំណុំរឿង​ស្រាវជ្រាវ​ប្រឆាំងលោក​ត្រាំ ផ្តល់​លុយកាក់​ដោយ​ក្រុម​លោកស្រីគ្លី​ន​តុ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ