ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​បង្កើតកូន​សុទ្ធតែ​ស្រី​ជះ​ទឹក​អា​ស៊ី​ត​ដាក់​មុខ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Farah Biwi ជនជាតិ​ឥណ្ឌា​អាយុ​២៥​ឆ្នាំ របួស​នៅ​លើ​ផ្ទៃមុខ ដោយសារ​ប្តី​លោក Siraj អាយុ​៣២​ឆ្នាំ​ដែល​រស់នៅ​រួម​គ្នា​រយៈពេល​៨​ឆ្នាំ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Farah Biwi ជនជាតិ​ឥណ្ឌា​អាយុ​២៥​ឆ្នាំ របួស​នៅ​លើ​ផ្ទៃមុខ ដោយសារ​ប្តី​លោក Siraj អាយុ​៣២​ឆ្នាំ​ដែល​រស់នៅ​រួម​គ្នា​រយៈពេល​៨​ឆ្នាំ ជះ​ទឹក​អា​សី​ុ​ដ​ដាក់ ។ ការ​ជះ​ទឹក​អាស៊ីត​នោះ​ខណៈ​ពេល​នាង​កំពុង​គេង​លក់ ដោយសារ​ប្តី​មិន​ពេញចិត្ត​នាង​សម្រាល​កូនស្រី​ទី​២ មិនមែន​ជា​កូនប្រុស​តាម​ការ​ចង់បាន​របស់​គេ ។

នាង​Farah បាន​រៀបរាប់​ថា «​ក្រោយ​ពី​ខ្ញុំ​សម្រាល​កូនស្រី​លើក​ដំបូង​មក ឪពុក​ម្ដាយក្មេក​ចាប់ផ្ដើម​មិនសូវ​សប្បាយចិត្ត​ជាមួយ​ខ្ញុំ ប្រៀប​ដូច​ជា​ខ្ញុំ​ជា​អ្នក​កំណត់​ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូនស្រី ។ ក្រោយមក​ការ​ធ្វើ​ទារុណកម្ម​មក​លើ​រូប​ខ្ញុំ​ចាប់ផ្ដើម​កើតឡើង ជា​ពិសេស​កាលពី​ឆ្នាំ​កន្លង​មក ប្ដី​សុំ​ឲ្យ​ខ្ញុំ​យក​ប្រាក់​បណ្ណាការ​ពី​ក្រុម​គ្រួសារ​ទៅ​ឲ្យ​ពួក​គេ » ។

ចំណែក​នាង​Nusrat Jahan ត្រូវជា​បងស្រី​របស់​នាង Farah​បញ្ជាក់​ថា ប្អូនស្រី​បាន​រៀប​ការ​ជាមួយ​លោក​Siraj ជា​កម្មករ​សំណង់​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លង​មក ភាព​រកាំរកូស​របស់​ពួក​គេ​ក៏​ចាប់ផ្ដើម​កើតឡើង ក្រោយ​ពី​គេ​ទាមទារ​ប្រាក់​បណ្ណាការ ហើយ​ប្អូនស្រី​ចាប់ផ្ដើម​សម្រាល​បានកូន​ស្រី​ទី​២​រឿង​រ៉ា​វ​ក៏​កាន់តែ​ក្ដៅ​គគុក​ទៀត ។

បច្ចុប្បន្ន​ប៉ូលិស​ឥណ្ឌា​កំពុង​តាម​ចាប់ខ្លួន​លោក Siraj ដើម្បី​ដំណើរការ​តាម​ផ្លូវច្បាប់ ពី​បទ​មាន​ចេតនា​ធ្វើ​ឲ្យ​អ្នក​ផ្សេង​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ