ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហារ​មួយ​ចំ​នួន​​ផ្តល់អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​

11 ឆ្នាំ មុន

ស្បែក​​រលោង​ភ្លឺ​ថ្លា​គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ប្រា​ថ្នា​ចង់​បាន​ ជា​ពិ​សេសស្ត្រី ។ យោង​តាម​អ្នក​ឯក​ទេស​បញ្ជាក់​ថា ពណ៌​ស្បែក​ភ្លឺ​ថ្លា​គឺ​បញ្ជាក់​ពី​សុខ​ភាព​ល្អ​ ។ ពិត​ណាស់​មាន​ផលិត​ផល​ថែរក្សា​ស្បែក​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ពណ៌​ស្បែក​រលោង​ភ្លឺ​ថ្លា​ដែល​កើត​ចេញ​មក​ពី​ធម្ម​ជាតិ​ ពោល​គឺ​ពុំ​មាន​ការ​កែ​ច្នៃ​ដោយ​សារ​ធាតុ​គី​មី​

ស្បែក​​រលោង​ភ្លឺ​ថ្លា​គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ប្រា​ថ្នា​ចង់​បាន​ ជា​ពិ​សេសស្ត្រី ។ យោង​តាម​អ្នក​ឯក​ទេស​បញ្ជាក់​ថា ពណ៌​ស្បែក​ភ្លឺ​ថ្លា​គឺ​បញ្ជាក់​ពី​សុខ​ភាព​ល្អ​ ។ ពិត​ណាស់​មាន​ផលិត​ផល​ថែរក្សា​ស្បែក​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ពណ៌​ស្បែក​រលោង​ភ្លឺ​ថ្លា​ដែល​កើត​ចេញ​មក​ពី​ធម្ម​ជាតិ​ ពោល​គឺ​ពុំ​មាន​ការ​កែ​ច្នៃ​ដោយ​សារ​ធាតុ​គី​មី​ទេ ។ មាន​​អា​ហារ​ និង​ផ្លែ​ឈើ​មួយ​ចំ​នួន​​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​របស់​អ្នក​ ។

ផ្លែ​ឈើ​និង​អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖
១-​ ផ្លែ​ប៊័រ ៖
មាន​ពណ៌​ខៀវ​បៃ​តង​ និង​មាន​សាច់​ទន់​ដូចជា​ក្រេម​ ។ ប៊័រ​សំ​បូរ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​នូវ​សារ​ធាតុ​ប្រេង​ និង​វីតា​មីន B-complexដែល​ទាំង​នេះ​អាច​ចិញ្ចឹម​ស្បែក​របស់​អ្នក​ ។​ Niacin​ ឬវីតា​មីន B3​ដែល​សំ​ខាន់​​សម្រាប់​ធ្វើ​ឱ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​(ប្រ​ឆាំង​ការរលាក​ បន្ថយ​ការរមាស់​និង​ជាំ​ក្រ​ហម​នៅ​លើ​ស្បែក​)​ ក៏​មាន​ច្រើន​នៅ​ក្នុង​ផ្លែ​ប៊័រ​ដែរ ។ ក្នុង​ប៊័រ​មួយ​ផ្លែ​មាន​សារ​ធាតុ Niacin ៣,៨​មីល្លី​ក្រាម​ គឺ​២៧%​នៃ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក ។

២- ផ្លែ​ស្វាយ ៖ផ្លែ​ស្វាយ​ផ្ទុកវីតា​មីន​ A​ដែល​ជា​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ជាង ​៨០% ។​ វីតា​មីន Aមាន​នា​ទី​រក្សា​ និង​ ជួស​ជុល​កោ​សិ​កា​ស្បែក ។ នេះ​មានន័យ​ថា កង្វះ​ខាតវីតា​មីន Aអាច​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត​ និង​របក ។ ក្នុង​នាម​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​មួយ វីតា​មី​ន A​ក៏​អាច​ប្រ​ឆាំង​ទៅ​នឹង​ការ​បំ​ផ្លាញ​រ៉ា​ឌី​កាល់​សេរី​(ដែល​នាំ​ឱ្យ​ស្បែក​ចាស់​ទៅ​តាម​អា​យុ​)​បាន​ផង​ដែរ​ ។

៣- ផ្លែ​អាល់​ម៉ុន (Almonds)៖
ក្រៅ​ពី​ល្អ​សម្រាប់​ភ្នែក ផ្លែ​ឈើ​នៅ​តំ​បន់​អា​ស៊ី​ខាង​ត្បូង​ មជ្ឈិម​បូ​ព៌​ា​នេះ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​​ដ្បិត​វា​សម្បូរ​​ដោយ​វី​តា​មីន E។

៤- ហ្វ្រូ​ម៉ាកក (Cottage Cheese )៖
ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​ពិត​ជា​ល្អ​សម្រាប់​ឆ្អឹង​ និង​ស្បែក​មុខ ប៉ុន្តែ​នៅ​ក្នុង​ហ្វ្រូ​ម៉ា​កក​វិញ​ វា​គឺ​ជា​ seleniumមិន​មែន​ជា​កាល់​ស្យូម​​ទេ ។​ Seleniumគឺ​ជា​​រ៉ែ​សំ​ខាន់​មួយ​​ ។ ពេល​រួម​គ្នា​ជា​មួយ​វីតា​មីន E វា​បង្កើត​បាន​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​មាន​សមត្ថ​ភាព​តតាំង​​ដ៏​ខ្លាំង​ក្លា​បំ​ផុតទៅ​នឹង​រ៉ា​ឌី​កាល់​សេរី​ ។​ បន្ថែម​ពី​លើ​នេះ​ ​វា​នឹង​ជួយ​ការ​ពារ​មហា​រីកស្បែក​ និងអង្គែ ។​

៥- ផ្លែ​ឈៀ​រី​ដាំ​នៅ​ឥណ្ឌា​ឬ​ទ្វីប​អា​មេរិក៖
ផ្លែ​ឈៀ​រី​នៅ​តំ​បន់ទាំង​នេះ​សំ​បូរ​ដោយ​វី​តា​មីន C ។​ វីតា​មីន C​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ការ​ពារ​ស្បែក​ពី​ភាព​ជ្រីវ​​ជ្រួញ​ ៕