ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាស​តែ​មួយ​ឆែត​អាច​ចម្លងជំងឺ​ទៅ​មនុស្ស​ពេញ​មួយ​បន្ទប់

6 ឆ្នាំ មុន

បើ​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ HealthDay News ថា​តំណក់ទឹក តូច​ៗ​ដែល​លេច​ចេញពី​ការ​កណ្តាស​របស់​មនុស្ស​ម្នាក់​អាច​សាយភាយ​ទៅ​ពេញ​បន្ទប់​មួយ​បាន​តែ​ក្នុង​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ របកគំហើញ​ថ្មី​នេះ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម the American Physical…

បើ​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ HealthDay News ថា​តំណក់ទឹក តូច​ៗ​ដែល​លេច​ចេញពី​ការ​កណ្តាស​របស់​មនុស្ស​ម្នាក់​អាច​សាយភាយ​ទៅ​ពេញ​បន្ទប់​មួយ​បាន​តែ​ក្នុង​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ របកគំហើញ​ថ្មី​នេះ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម the American Physical Society in Mobile, Ala. ។

កន្លង​មក​គេ​បានដឹង​ហើយ​ថា​កណ្តាស​អាច​ចម្លងជំងឺ​ជា​ច្រើន​បាន ដូច​ជា​កញ្ជ្រឹល និង​គ្រុនផ្តាសាយ​ជាដើម ពីព្រោះ​វីរុស​ដែល​បង្កប់ខ្លួន​នៅ​ក្នុង​តំណក់ទឹក តូច​ៗ​របស់​កណ្តាស​អាច​ត្រូវ​អ្នក​ដទៃ​ដកដង្ហើម​ស្រូប​យក​ចូល​ទៅ​ក្នុង​ខ្លួន ឬ​ក៏​ធ្លាក់​ទៅ​ទើរ​លើ​អ្វីមួយ​រួច​ចម្លង​ទៅ​អ្នក​ណា​ដែល​មក​ប៉ះ​អ្វី​នោះ ។ ក៏​ប៉ុន្តែ​គេ​មិន​បានដឹង​ទេ​ថា តើ​តំណក់ទឹក តូច​ៗ​របស់​កណ្តាស​វា​សាយភាយ​ទៅ​យ៉ាងណា ឬ​ក៏​ថា​តើ​អ្នក​ណាខ្លះ​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​ដោយសារ​កណ្តាស​ជាង​អ្នក​ណា ។

ពួក​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន the Massachusetts Institute of Technology (MIT) ដែល​ដឹកនាំ​ដោយ Lydia Bourouiba បាន​ពិនិត្យ​មើល​ខ្សែ​វី​ដេ​អូ​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ពីរ​នាក់ ដែល​កណ្តាស​ជា​ច្រើន​ថ្ងៃ ។ គេ​បាន​សង្កេត​ឃើញ​ថា តំណក់ទឹក តូច​ៗ​របស់​កណ្តាស​បាន​សាយភាយ​ទៅ​ពេញ​ក្នុង​បន្ទប់​មួយ ហើយ​ឡើង​ខ្ពស់​រហូត​ទៅ​ដល់​ពិតាន ។ គេ​និយាយ​ថា​តំណក់ទឹក តូច​ៗ​របស់ កណ្តាស​នោះ​វា​បានក​កើតឡើង​ក្រោម​ដំណើរការ​មួយ​ដែល​គេ​ហៅ​ថា​«​ពពក​នៃ​កណ្តាស់​ល្បឿន​លឿន high-propulsion sneeze cloud »៖ គឺថា តំណក់ទឹក តូច​ៗ​នោះ​មិនមែន​កកើត​ឡើង​នៅ​ពេល​ចេញពី​មាត់​មក​នោះ​ទេ តែ​វា​បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ដំណាក់កាល ចាប់ពី​ពេល​ចេញពី​សួត​មក​ដល់​មាត់​និង​បបូរមាត់ មុន​នឹង​ចូល​ទៅ​ក្នុង​ខ្យល់ ។

គេ​ត្រូវ​សិក្សា​ជា​បន្ត​ទៀត​អំពី​ឌី​ណា​មិ​ក​របស់​កណ្តាស ដើម្បី​រក​មើល​ថា​តើ​មាន​អ្វី​ដែល​អាច​បង្ការ​ការ​សាយភាយ​ដ៏​លឿន​នោះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ