ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​មនុស្ស​ខ្ទាតដូចហោះ បើកលឿនបែបណាទៅ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជិត​០៣​ខែ​ហើយ ដែល​ជន​រង​គ្រោះ​បី​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​បុរស​ម្នាក់​បាន​បើករថយន្ត​បុក​នៅ​ក្រុង​តា​ខ្មៅ ហើយ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ ។ រីឯ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។ ប៉ូលិស​បញ្ជាក់​ថា…

ខេត្តកណ្ដាល ៖ ជិត​០៣​ខែ​ហើយ ដែល​ជន​រង​គ្រោះ​បី​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​បុរស​ម្នាក់​បាន​បើករថយន្ត​បុក​នៅ​ក្រុង​តា​ខ្មៅ ហើយ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ ។ រីឯ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។

ប៉ូលិស​បញ្ជាក់​ថា សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ដែល​បច្ចុប្បន្ន​លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល កំពុង​ចាត់ការ​តាម​នីតិវិធី ។ អ្វី​ដែល​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​ខ្លាំង គឺ​ជនល្មើស​ពុំ​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ ទោះបី​ស្គាល់​អត្តសញ្ញាណ​ថា ឈ្មោះ សោម រតនៈ ក៏​ដោយ ។

ជនល្មើស​ធ្លាប់​ចរចារ​បញ្ចប់​សំណុំរឿង​ជាមួយ​គ្រួសារ​នៃ​សព តែ​មិន​បាន​សម្រេច ហើយ​សំណុំរឿង​នេះ​ក៏​ស្ងាត់​សូន្យឈឹង​តែ​ម្ដង ។ ប៉ូលិស​បញ្ជាក់​ថា ឈ្មោះ សោម រតនៈ ប្រឈម​បទល្មើស រត់គេច​ពី​ការ​ទទួលខុសត្រូវ​តាម​មាត្រា​៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​បើកបរ​ដោយ​ធ្វេសប្រហែស បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ តាម​មាត្រា​៨៥ និង​មាត្រា​៥៣ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។

សូម​ជម្រាប​ថា យុវជន​បី​នាក់​បាន​ខ្ទាត​ផ្លោង​ធ្លាក់​ផ្លូវស្លាប់​ភ្លាម​ៗ ក្រោយ​ពេល​រថយន្តនោះបានរត់ជាង​១០០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​សុក្រ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ជិត​វិទ្យាល័យ​ខ្ពប​វែង ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ។

មុន​ពេល​កើតហេតុ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2U-6977 បើកបរ​ល្បឿន​លឿន​ដូច​ហោះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជែង​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ​លា​យស អត់​ផ្លា​ក​លេខ ។

ប៉ុន្តែ​មិន​ផុត​ក៏​ជ្រុល​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​យុវជន​បី​នាក់ ខ្ទាត​ផ្លោង​ធ្លាក់​ចេញពី​ផ្លូវស្លាប់​ម្នាក់​ភ្លាម​ៗ និង​ពីរ​នាក់​ទៀត បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល អ្នកបើកបរ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន បើក​រត់គេច​ខ្លួន​តាម​ផ្លូវ​លេខ​១១៥ លុះដល់​ស្តុ​ប​ជិត​កាកបាទក្រហម​ខេត្តកណ្ដាល ក៏​បាន​ប្លុង​រថយន្ត​ចោល រួច​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ