ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​ពិភពលោក RYAN GIGGS ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ថៃ​ហ្គ័​រ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ ​៖ លោក Ryan Giggs ដែល​ជា​វីរបុរស​បាល់ទាត់​អន្តរជាតិ​នៃ​ក្លឹ​ប​បាល់​ទាត់ Manchester United បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ពិសេស​មួយ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ​កាលពី​ថ្ងៃ​ទី​១១ ខែមីនា…

រាជធានី​​ភ្នំពេញ ​៖ លោក Ryan Giggs ដែល​ជា​វីរបុរស​បាល់ទាត់​អន្តរជាតិ​នៃ​ក្លឹ​ប​បាល់​ទាត់ Manchester United បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ពិសេស​មួយ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ដែល​មានការ​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា​។​

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក Roland Bala បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​លោក Ryan Giggs ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ដោយ​ថ្លែង​​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Ryan Giggs ដែល​ជា​កំពូល​តារា​ដ៏​អស្ចារ្យ​បំផុត​របស់​ក្លិប Manchester United មក​​កាន់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​យើងខ្ញុំ​ ដើម្បី​ជួប និង​ស្វាគមន៍​បុគ្គលិក​ និង​ភ្ញៀវ​ពិសេស​របស់​យើង​។ តាង​នាម​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ខ្ញុំ​សូម​អរគុណ​ដល់​លោក Ryan Giggs ដែល​បាន​មក​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់ Tiger Street Football Festival 2018 ក្នុង​រដូវ​កាល​ទី​ប្រាំមួយ​នេះ និង​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់ និង​អ្នកគាំទ្រ​ក្នុង​ប្រទេស​នេះ​»​។​

​ក្នុង​ឱកាស​នោះ​កំពូល​តារាបាល់ទាត់​រូប​នេះ​បាន​មាន​ប្រសាសន៍​សរសើរ​ និង​បញ្ជាក់​ពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​​ថា គំនិត​ផ្តួចផ្តើម​វិជ្ជមាន​ក្នុង​ការ​រៀបចំ​កម្មវិធី Tiger Street Football Festival គឺ​ជា​វេទិកា​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​អភិវឌ្ឍ​អ្នកទេព​កោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​បន្ទាប់​ពី​ការ​ណែនាំ ​និង​ការ​ជួប​ស្វាគមន៍​ជាមួយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​ប្រតិបត្តិ​និង​​ភ្ញៀវ​ពិសេស លោក Ryan Giggs ត្រូវ​បាន​នាំ​ទៅ​ទស្សនា​រោងចក្រ​ផលិត​ស្រា​បៀរ ដែល​​ជា​កន្លែង​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពង្រីក​ខ្សែ​ចង្វាក់​ផលិត​កម្ម និង​បច្ចេកវិជ្ជា​ទំនើប​ក្នុង​ការ​ផលិត​ស្រា​បៀរ​។​

​បន្ទាប់​មក​មាន​វគ្គ​បង្វឹក​ពិសេស​ជាមួយ​បុគ្គលិក និង​ភ្ញៀវ​នៅ​រោងចក្រ ដែល​លោក Ryan Giggs បាន​ចែករំលែក​ដំបូន្មាន និង​តិច​និ​ច​ល្អ​ៗ​ផ្អែក​លើ​បទ​ពិសោធន៍​របស់​លោក ដែល​ជា​កីឡាករ​ទទួល​បាន​ពានរង្វាន់​ច្រើន​ជាងគេ​បំផុត​មិន​ដែល​ធ្លាប់​មាននៅ​ក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស Premier League​។​

​បន្ទាប់​ពី​កម្មវិធី​ចុះហត្ថលេខា និង​រូបថត​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង បុគ្គលិក​ និង​ភ្ញៀវ​ពិសេស​​លោក Ryan Giggs បាន​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យ​ចូលរួម​ជាមួយ​លោក​នៅ​ក្នុង​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែល​នឹង​​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ពេល​រសៀល​នៅ​ខាង​មុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ