ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាធំ​ៗ​ស្ងាត់​ហើយ កំពុង​ចាប់​អា​ច្រ​មេ​ក​ច្រមក់(មានវីដេអូ)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ ក្នុង​រយៈពេល​បី​ថ្ងៃ​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​ចំនួន​បី​គ្រឿង ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កែវ​សីមា បង្ក្រាប​បានជា​បន្តបន្ទាប់ ក្រោយ​មាន​បទបញ្ជា​របស់​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ទប់​ស្តា​ត់​បង្ការ និង​បង្ក្រាប​បទល្មើស ព្រៃឈើ…

ខេត្ត​មណ្ឌល​គី​រី ៖ ក្នុង​រយៈពេល​បី​ថ្ងៃ​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​ចំនួន​បី​គ្រឿង ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កែវ​សីមា បង្ក្រាប​បានជា​បន្តបន្ទាប់ ក្រោយ​មាន​បទបញ្ជា​របស់​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ទប់​ស្តា​ត់​បង្ការ និង​បង្ក្រាប​បទល្មើស ព្រៃឈើ បាន​ដាក់​កម្លាំង​ជិត​១០០​នាក់ ទៅ​តំបន់​ភូមិភាគ​ឦសាន ដើម្បី​រារាំង​ការ​ជួញដូរ​ឈើ​ខុសច្បាប់ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ដុំ នឹង​ទ្វា​បង្អួច​ដែល​កែ​ច្នៃ​រួច​បី​គ្រឿង ត្រូវ​បាន​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ ចុង​ផ្លាស់ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ចាប់​ដាក់​ស្នាក់​ការ​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​រថយន្ត​ទាំងនោះ បាន​ដឹកឈើ​ចេញពី​ខេត្ត​មណ្ឌល​គី​រី ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដើម្បី​លក់​បន្ត ។ ករណី​ខាងលើ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០ មីនា រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ២០១៨ នេះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។

ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បាន​និយាយ​ថា សព្វថ្ងៃ​ឈើប្រណិត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ត្រូវ​គេ​កាប់​អស់ហើយ នៅ​សល់​តែ​ប្រភេទ​ឈើ​កកោះ ឈើ​សុ​ក្រំ ប៉ុណ្ណោះ ដែល​ដឹក​រាល់ថ្ងៃ ។ នៅ​ពេល​ដឹក​តាម​រថយន្ត​កា ដោយ​កាត់មុខ​រដ្ឋបាល​ព្រៃឈើ​នោះ គឺ​ត្រូវ​បង់លុយ​ឲ្យ លោកនាយ​សង្កាត់​ឈ្មោះ ស្រ៊ុ​ន​ឈួ​ន និង​នាយ​ផ្នែក​ឈ្មោះ ជុ​យ សុ​ឃាង រួចរាល់​ទើប​អាច​ដឹក​បាន តែ​មិន​អ៊ីចឹង​ជាប់អន្ទាក់​មិន​ខាន ។

ទោះជា​យ៉ាងណា​គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ មិ​នា អ្នក​យក​ព័ត៌មាន​មិន​ទាន់​អាច​សុំ​ព័ត៌មាន​លម្អិត​ពី​ករណី​ចាប់​រថយន្ត​ដឹកឈើ​ទាំង​បី​គ្រឿង​ខាងលើ​នោះ​បាន​ទេ ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រោះ​មន្ត្រី​ទាំងនោះ​ហាក់​មានការ​ទើសទាល់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត ។

សេចក្តីរាយការណ៍​ដាច់​ដោយឡែក​មួយទៀត​ពី​ស្រុក​ពេ​ជ្រា​ដា នឹង​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​គេ​ឃើញ​មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ជា​ច្រើន កំពុង​ធ្វើ​សម្មភាព​ក្នុង​ទឹកដី​ស្រុក​ទាំង​ពីរ ។ ប្រភព​ថា ស្ទើរតែ​១០០% ទៅ​ហើយ រាល់​សិប្បកម្ម ក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​ភាគច្រើន​កន្លែង​ធំ​បន្លំ​ដេក ។ ខណៈ​ច្បាប់​សិប្បកម្ម​រដ្ឋ​កំណត់​ត្រឹម​មួយ​ច្បាប់​សិប្បកម្ម​មួយ​អាច​មាន​ល​ទ្ឋ​ភាព ធ្វើ​ទ្វារ ប​ង្អូ​ច ក្នុង​រង្វង់​ឈើ​ប្រមាណ​៥​ទៅ​៧​ម៉ែត្រគូប​ប៉ុណ្ណោះ ហើយ​ត្រូវ​មាន​ក្រុមហ៊ុន​ដី​សម្បទាន​ជា​អ្នក​ផ្ត​ត់​ផ្គង់ ។

តែ​ជាក់ស្តែង​រាល់​សិប្បកម្ម​នៅ​មណ្ឌល​គី​រី បែរជា​មាន​ឈើ​សម្រាប់​កែ​ច្នៃ​មិន​ចេះ​អស់នោះ​ទេ ដោយ​គេ​ដឹង​ថា ម្ចាស់​សិប្បកម្ម​បាន​ចូល​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ឈ្មួញ ដែល​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក អ៊ីចឹង​ហើយ​ទើប​មាន​ឈើ​សម្រាប់​កែ​ច្នៃ​មិន​ចេះ​អស់នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ