ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចរាចរណ៍កំពុង​ជិះម៉ូតូ តែដកកាំភ្លើងបា.ញ់​​​​​​ច្រើន​​គ្រាប់​

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ម្នាក់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​បាន​ដក​កាំភ្លើងខ្លី​បាញ់​អស់​ជា​ច្រើន​​គ្រាប់ នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​កុងតឺន័រ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធា​រណៈ មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។…

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ម្នាក់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​បាន​ដក​កាំភ្លើងខ្លី​បាញ់​អស់​ជា​ច្រើន​​គ្រាប់ នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​កុងតឺន័រ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធា​រណៈ មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។ ទោះបីជា​បែប​ណា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ឃាត់ខ្លួន​វាយ​ខ្នោះ ​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន ។ ហេតុការណ៍​ប៉ូលិស​ចរាចរណ៍​បាញ់បោះ​សេរី បាន​កើតឡើង​ នៅ​វេលា​ម៉ោង​០៩​ និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ មីនា ស្ថិត​នៅ​មុខ​ផ្សារ​កុងតឺន័រ(​ស្តា​ត​ចាស់​) ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ជុំវិញ​ករណី​ខាងលើ​នោះ ​លោក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា​ ថា ជន​បាញ់បោះ​សេរី​នេះ​ ជា​មន្ត្រី​ប៉ូលិស​ចរាចរណ៍ដក​កាំភ្លើង​បាញ់​មេឃ​លេង​អស់​ជា​ច្រើន​គ្រាប់ ​នៅ​មុខ​ផ្សារ​កុងតឺន័រ (​ស្តា​ត​ចាស់​) កាលពី​យប់​ថ្ងៃ​ទី​១១ មីនា ហើយ​លោកបានឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ហើយ ប៉ុន្តែ​ចំណាត់​ការ ចំពោះ​ជន​រូប​នេះ​យ៉ាងណា​នោះ លោក​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ដោយសារ​លោក​ជាប់ បេស​កកម្ម​មក​ភ្នំពេញ ។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​បាញ់បោះ​សេរី ផ្អើល​ក្រុង​សៀមរាប​នេះ​ឈ្មោះ តាន់ ភី​រម្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន
​ឋាន​នរ​សក្តិ​ជា​អនុសេនីយ៍ត្រី នគរបាល​ចរាចរណ៍​ផ្លូវគោក ។ ប្រភព​បាន​បន្ត​ថា មន្ត្រី​នគរបាល​ចរាចរណ៍​បាញ់បោះ​សេរី​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ពេល​ទៅ​ដល់​ផ្ទះ​ប​ញ្ជួ​ន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ។

បើ​តាម​លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​២​និង​២៣​នាទី​រសៀល​ថ្ងៃ​ទី​១២ មីនា​ថា ជន​ដែល​បាញ់បោះ​សេរី​នៅ​តាម​ដងផ្លូវ​សាធារណៈ​នោះ គឺជា​មន្ត្រី​នគរបាល​ចរាចរណ៍​ពិតមែន ។ លោក​បាន​បន្ត​ថា មន្ត្រី​រូប​នោះ​ត្រូវ​បាន​លោកស្នងការ​ឱ្យ​ចាត់ការ​ទៅ​តាម​វិន័យ​របស់​នគរបាល​ជាតិ ប៉ុន្តែ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាត់ការ​បន្ត ឬ ធ្វើ​យ៉ាងណា​នៅ​លើ​គាត់​ជា​អ្នក​សម្រេច ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ កោះសន្តិភាព​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត បាន​ទេ នៅ​វេលា​ម៉ោង​២​និង​៤២​នាទី​រសៀល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​ ។ មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ឱ្យ​ដឹង​ថា មូលហេតុ​ប៉ូលិស​ម្នាក់​​ដែល​បាញ់​មេឃ​ផ្អើល​គេ​ផ្អើល​ឯង​នេះ តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​មេ​មួយ​ឆ្លើយ​ដាក់​មួយ​ឱ្យ​ប្រាកដ​មិន​បាន​សោះ​?

អត្ថបទសរសេរ ដោយ