ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សាំង​ដាក់​ថង់​ក្បែរ​ភ្លើងចង្ក្រាន​ឆាបឆេះ​ផ្ទះ​ហ្មត់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​១​ខ្នង​តែ​មួយ​ពព្រិច​ភ្នែក​ឆេះ​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​គ្មាន​សល់​មូលហេតុ ដោយសារ​ការ​ទ្វេ​ស​ប្រហែស​ចៅស្រី​ចាក់​សាំង​ចូល​ក្នុង​ថង់​នៅ​ក្បែរ​ភ្លើងចង្ក្រាន​ដែល​កំពុង​ឆេះ​នៅ​ក្នុង​ចង្ក្រាន​ដាំបាយ បណ្ដាល​ឲ្យ​អណ្ដាតភ្លើង​ឆាបឆេះ​សាំង​នៅ​ក្នុង​ថង់​រួច​ឆាបឆេះ​ក្នុង​ប៊ីដុង​ឆេះ​បាច​ពេញ​ចង្ក្រាន​បាយ​ឆេះ​ទាំង​ខ្លួន​អ្នក​ចាក់​សាំង​ពង​រលួយ និង​ឆាបឆេះ​ដល់​ដំបូលផ្ទះ​យ៉ាង​សន្ធោសន្ធៅ​មិន​អាច​ជួយ​ពន្លត់​បាន​ដោយ​ក្នុងផ្ទះ​មាន​ទាំង​សាំង និង​ម៉ា​ស៊ូ​ត​ទើប​ឆេះ​លឿន មិន​អាច​ជួយ​ពន្លត់​បាន ។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ…

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​១​ខ្នង​តែ​មួយ​ពព្រិច​ភ្នែក​ឆេះ​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​គ្មាន​សល់​មូលហេតុ ដោយសារ​ការ​ទ្វេ​ស​ប្រហែស​ចៅស្រី​ចាក់​សាំង​ចូល​ក្នុង​ថង់​នៅ​ក្បែរ​ភ្លើងចង្ក្រាន​ដែល​កំពុង​ឆេះ​នៅ​ក្នុង​ចង្ក្រាន​ដាំបាយ បណ្ដាល​ឲ្យ​អណ្ដាតភ្លើង​ឆាបឆេះ​សាំង​នៅ​ក្នុង​ថង់​រួច​ឆាបឆេះ​ក្នុង​ប៊ីដុង​ឆេះ​បាច​ពេញ​ចង្ក្រាន​បាយ​ឆេះ​ទាំង​ខ្លួន​អ្នក​ចាក់​សាំង​ពង​រលួយ និង​ឆាបឆេះ​ដល់​ដំបូលផ្ទះ​យ៉ាង​សន្ធោសន្ធៅ​មិន​អាច​ជួយ​ពន្លត់​បាន​ដោយ​ក្នុងផ្ទះ​មាន​ទាំង​សាំង និង​ម៉ា​ស៊ូ​ត​ទើប​ឆេះ​លឿន មិន​អាច​ជួយ​ពន្លត់​បាន ។

ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ នេះ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ នាង សេត ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​បាន​ឲ្យ​ដឹង​ថា មូលហេតុ​បណ្ដាល​មក​ពី​ចៅស្រី​ឈ្មោះ អោប ស្រី​ពេជ្រ អាយុ​១៣​ឆ្នាំ បង្កាត់ភ្លើង​ដាំបាយ​ហើយ​ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​ចង្ក្រាន​ចៅស្រី​បាន​ចាក់​សាំង​ដាក់​ថង់​ដើម្បី​ដាក់​លក់​ខណៈនោះ សាំង​ក៏​កំពប់​ខ្ចាយ​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​ភ្លើងចង្ក្រាន​ដែល​ដាំបាយ​នៅ​ជិត​នោះ​តែ​ម្តង បណ្ដាល​ឲ្យ​ឈ្មោះ អោប ស្រី​ពេជ្រ រលាកជើង​ទាំង​សងខាង និង​ឆេះ​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង​មាន​ប្រវែង ៤ × ១២​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ស័ង្កសី ដំបូល​ស័ង្កសី ព្រមទាំង​សម្ភារ​មួយ​ចំនួន​ដូច​ជា ១.​ម៉ូតូ​២​គ្រឿង ម៉ាក់​វ៉េវ ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ។ ២.​កង់​២​គ្រឿង ៣.​ស្រា​បៀរ​ច្រើន​ប្រភេទ​៦០​កេស ៤.​សាំង​២​ប៊ីដុង និង​ម៉ា​ស៊ូ​ត​២​ប៊ីដុង ៥.​មាស​៧​ជី​៥​ហ៊ុន និង​លុយ​ខ្មែរ​២​លាន​រៀល លុយ​ដុល្លារ​២០០​ដុល្លារ និង​៥.​គ្រឿង​ចាប់ហួយ​មួយ​ចំនួន​ធំ ។ នេះ​ដោយសារ​តែ​មានការ​ធ្វេសប្រហែស​ដាក់​សាំង និង​ម៉ា​ស៊ូ​ត​នៅ​ក្នុងផ្ទះ​ទើប​ឆេះ​លឿន​មិន​អាច​ជួយ​ពន្លត់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ