ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Manulife ខេមបូឌា ប្រកាស​​អ្នក​ឈ្នះ​​​រង្វាន់​​ក្នុង​កម្ម​វិធីចុង​​ឆ្នាំ​​14រូប

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន Manulife ដែល​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​​​រង​​​អាយុជីវិត​​របស់​ប្រទេស​​កាណាដា បាន​ប្រកាស​​អ្នក​​ឈ្នះ​រង្វាន់​​​ចំនួន​១៤​រូប​​កាល​ពី​​ថ្ងៃទី​ចន្ទ​​ទី​៣១ ធ្នូ ឆ្នាំ​២០១២ កន្លង​មក​នេះ នៅ​សួន​កម្សាន្ត​​​ឌ្រីម​​លែន​ដ៍ ។ ដើម្បី​​​បិទ​​ទំព័រ​​ឆ្នាំ​ចាស់​​ឆ្នាំ​រោង និង​អប​អរ​ឆ្នាំ​ថ្មី​​ ក្រុម​ហ៊ុន​​ Manulife ខេមបូឌា បាន​ផ្តល់​ជូន​​នូវ​រង្វាន់​​ជា​ច្រើន​​នៅ​មណ្ឌល​​​កម្សាន្ត​​ឌ្រីម​លែនដ៍ ។

ព្រឹត្តិការណ៍​​​ដែល​ពោរ​ពេញ​​​ទៅ​ដោយ​ភាព​​​សប្បាយ​រីក​រាយ​នេះ បាន​ចាប់​ផ្តើម​​​កាល​ពី​​ថ្ងៃទី​២១ ដល់​ថ្ងៃទី​​៣១ ធ្នូ ឆ្នាំ​២០១២ ហើយ​មាន​ប្រជា​​ពល​រដ្ឋ​​​កម្ពុជា​រាប​់​ពាន់​​នាក់បាន​​ចូល​រួម​​សប្បាយ​រីក​រាយ​​នឹង​ព្រឹត្តិការណ៍​​នេះ​​ជា​មួយ​​​មិត្ត​ភក្តិ និង​​​ក្រុម​គ្រួសារ​​​ក្នុង​រយៈ​​ពេល​​១១​​ថ្ងៃ​នោះ ។ ពួក​​គេ​បាន​ទស្សនា​​​ស្តង់​រាង​​បេះ​ដូង​​​របស់​ក្រុម​ហ៊ុន Manulife ចូល​រួម​​ថត​រូប​​​ និង​ទទួល​យក​​សន្លឹក​​ឆ្នោត​ដើម្បី​​ចាប់​យក​​រង្វាន់ ។

ក្រុម​​ហ៊ុន Manulife សូម​ថ្លែង​​អំណរ​គុណ​​​ចំពោះ​​ប្រជា​ពល​រដ្ឋ​​​កម្ពុជា​​​ដែល​បាន​គាំទ្រ​ដល់​ក្រុម​ហ៊ុន​​ ហើយ​​រង្វាន់​ទាំង​នោះ​​មាន​​ដូច​ជា ទូរ​ទស្សន៍​​ Sony LCD 32 អីុញ ១រង្វាន់, ម៉ាស៊ីន​​ថត​រូប​ Cannon powershot A4001 ១​រង្វាន់, ឆ្នាំង​​​ដាំ​បាយ​​​ Panasonic ២​រង្វាន់, ម៉ាស៊ីន​​ទឹក​​ក្រឡុក Panasonic ៥​រង្វាន់ និង​ឆ្នាំង​អ៊ុត​​​ Panasonic ចំនួន​​៥​​រង្វាន់​ទៀត ៕