ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​ផ្ទះ​ព្រៃ​សម្រុក​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​14​ខ្សែ​​មូល​និធិ​​ឃុំ​-សង្កាត់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ផ្លូ​វ​ជា​ច្រើន​​ខ្សែ​​ក្នុង​សង្កាត់​​ផ្ទះ​ព្រៃ​ ក្រុង​​ពោធិ៍សាត់​ ​​​​​កំពុង​​តែ​ជួស​ជុល​​និង​ស្ថាប​នា​​ព្រម​គ្នា​ដោយ​គម្រោង​​ថ​វិកា​​មូល​និធិ​អភិ​វឌ្ឍ​ឃុំ​-សង្កាត់​​​​ឆ្នាំ​២០១២ របស់​រាជ​រដ្ឋ​ា​ភិបាល​​តាម​រយៈ​​ការ​ដេញ​​ថ្លៃ​បាន​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​ ។​​​លោក ​សៅ ម៉ុង ​ចៅសង្កាត់​​​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា ​​ផ្លូវ​​ដែល​កំពុង​​​ស្ថាបនា​​​នេះ​​ជាផ្លូវ​​ក្រួស​ក្រហម​​សិន​​មិន​ទាន់​ជា​ផ្លូវ​​កៅ​ស៊ូ​​ទេ មាន​ចំនួន​​១៤​ខ្សែ​ ​ប្រវែង​​

ខេត្ត​ពោធិ៍សាត់ ៖ ផ្លូ​វ​ជា​ច្រើន​​ខ្សែ​​ក្នុង​សង្កាត់​​ផ្ទះ​ព្រៃ​ ក្រុង​​ពោធិ៍សាត់​ ​​​​​កំពុង​​តែ​ជួស​ជុល​​និង​ស្ថាប​នា​​ព្រម​គ្នា​ដោយ​គម្រោង​​ថ​វិកា​​មូល​និធិ​អភិ​វឌ្ឍ​ឃុំ​-សង្កាត់​​​​ឆ្នាំ​២០១២ របស់​រាជ​រដ្ឋ​ា​ភិបាល​​តាម​រយៈ​​ការ​ដេញ​​ថ្លៃ​បាន​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​ ។​​​លោក ​សៅ ម៉ុង ​ចៅសង្កាត់​​​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា ​​ផ្លូវ​​ដែល​កំពុង​​​ស្ថាបនា​​​នេះ​​ជាផ្លូវ​​ក្រួស​ក្រហម​​សិន​​មិន​ទាន់​ជា​ផ្លូវ​​កៅ​ស៊ូ​​ទេ មាន​ចំនួន​​១៤​ខ្សែ​ ​ប្រវែង​​១០,១៩៩​មែ៉ត្រ ស្ថិត​ក្នុង​ភូមិ​ចំនួន​​​​​៥​ក្នុង​សង្កាត់​​ផ្ទះ​ព្រៃ​ ​ភូមិ​ពាល​ញែក​​២, ភូមិ​​​ចំការ​ចេក​ខាង​ជើង​, ភូមិ​​ចំការ​ចេក​​ខាង​ត្បូង​, ភូមិ​​គក និង​ភូមិ​ស្ថានីយ៍ ។

ផ្លូវ​ទាំង​​​អស់​សុទ្ធ​តែ​ជា​ផ្លូវ​ចាស់​​​​ដែល​ត្រូវ​​​ចាក់​បំពេញ​​ដីស​ឡើង​វិញ ស្ទើរ​តែ​ទាំង​ស្រុង ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ លូ​កាត់​​ថ្នល់​​​​៥​កន្លែង​ ​និង​ស្លាក​​សញ្ញា១១​កន្លែង​ ។​​​ មុន​ការ​ស្ថាប​នា​យើង​បាន​ផ្តល់​​​ព័ត៌​មាន​​ដល់​ប្រជា​ពលរដ្ឋ​​ឱ្យ​ដឹង​​មុន ហើយ​​ពួក​គាត់​​រីក​រាយ​យ៉ាង​ខ្លាំង ​ព្រម​ទាំង​​បាន​ចូល​រួម​យ៉ាង​សកម្ម​​​ក្នុង​ការ​បង្ខិត​របង​ផ្ទះ​ កាប់​ដើម​ឈើ និង​មែក​ឈើ​ជា​ដើម​ ដើម្បី​​សម្រួល​​ដល់​​រថយន្ត​ដឹក​ដី​ និង​គ្រឿង​ចក្រ​ឈូស​ឆាយ ។ លោក​បន្ត​​ទៀ​ត​ថា ​ក្នុង​ទីប្រជុំ​ជន​​ក្រុង​ពោធិ៍សាត់​​​ផ្លូវ​កៅ​ស៊ូ​មាន​តែ​ភូមិ​​ពាល​ញែក​១​ និង​ភូមិ​ពាល​ែញក​​២​​ទេ ​ឯ​ភូមិ​ចំការ​ចេក​​ខាង​ជើង និង​​ភូមិ​ចំការ​ចេក​​ខាង​ត្បូង​​​ ហើយ​ក្រៅ​ពីនេះ​​មាន​តែ​​ផ្លូវ​​ដីស​ និង​ក្រួស​ក្រហម​ប៉ុណ្ណោះ ​។ ដូច្នេះ​ហើយ​ទើប​​ក្រុម​ប្រឹក្សា​​​​​សង្កាត់​​​លើក​គម្រោង​​​ស្នើ​សុំ​ថវិកា​ ​​មក​​ស្ថាបនា​ផ្លូវ​​នាពេល​នេះ ។​​​

មន្ត្រី​រដ្ឋ​បាល​សាលា​​ខេត្ត​ឱ្យ​ដឹង​ថា ​​ឃុំ​-សង្កាត់​​​ទាំង​​​៤៩​របស់​ខេត្ត​​ពោធិ៍សាត់​ ​បាន​​ទទួល​​ថវិកា​​របស់​​​រាជ​រដ្ឋា​ភិបាល​​​​តាម​រយៈ​​​​មូល​និធិ​​​អភិ​​វឌ្ឍ​​ឃុំ​-សង្កាត់​​ សម្រាប់​​យក​ទៅ​​​​ស្ថាបនា​​េហដ្ឋា​រចនា​សម័្ពន្ធ​​នានា​ក្នុង​​​មូល​​ដ្ឋាន​​​របស់​ខ្លួន​ដែល​បម្រើ​​​សេចក្តី​​​ត្រូវ​ការ​​ចាំ​បាច់​​​របស់​​​​ប្រជា​ពលរដ្ឋ​​​តាម​គម្រោង​​​ដែល​ស្នើ​សុំ​​ជា​រៀង​រាល់​ឆ្នាំ​ ។

នៅ​​សង្កាត់​​ផ្ទះ​ព្រៃ ​មានទឹក​​ប្រាក់​ប្រមាណ​ជាង​២០០​​លាន​រៀល សម្រាប់​​​​ស្ថាបនា​ផ្លូវ​​ក្រួស​ក្រហម​​ ជាង​​១០គីឡូមែ៉ត្រ​​​ ស្ថិតនៅ​​ក្រុង​​​ពោធិ៍សាត់​​ ហើយ​ផ្លូវ​ទាំង​នោះ​​ ត្រូវ​​​​ស្ថាបនា​​​ជាផ្លូវ​​​​កៅ​ស៊ូ​នៅ​ពេល​​ខាង​មុខនេះ​​ ។ លោក​​មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍ​យើង​​​​​ធ្វើ​ជា​ជំហាន​​ៗ ថ្វីដ្បិត​​ពេលនេះ​​បាន​ត្រឹម​​​​ក្រួស​ក្រហម ប៉ុន្តែ​​ខេត្ត​បាន​ធ្វើ​សំណើ​ទៅ​សម្តេច​​​​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​សុំ​​ផ្លូវ​កៅ​ស៊ូ​​ប្រវែង​​៣៨​គីឡូមែ៉ត្រ​​​ សម្រាប់​​​ខេត្ត​ពោធិ៍​​​សាត់​​ផង​​ដែរ ៕