ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​បង្ហាញ​ពី​កង្វល់​លើ​ការងារ​ទប់ស្កាត់​ជំងឺ​រាតត្បាត

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម​បាន​បង្ហាញ​ពី​កង្វល់​លើ​ការងារ​ទប់ស្កាត់ ជំងឺ​រាតត្បាត​សត្វ ដែល មិន​ទាន់​បំពេញ​តាម​តម្រូវការ​របស់​ប្រជា​កសិករ​នៅឡើយ ។ ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ចាម​ចង់​ឲ្យ​ក្រសួងកសិកម្ម​ពង្រីក​ការងារ​នេះ ឲ្យ​បាន​ច្រើន…

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម​បាន​បង្ហាញ​ពី​កង្វល់​លើ​ការងារ​ទប់ស្កាត់ ជំងឺ​រាតត្បាត​សត្វ ដែល មិន​ទាន់​បំពេញ​តាម​តម្រូវការ​របស់​ប្រជា​កសិករ​នៅឡើយ ។ ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ចាម​ចង់​ឲ្យ​ក្រសួងកសិកម្ម​ពង្រីក​ការងារ​នេះ ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត និង​មាន​ភាព​កក់ក្ដៅ​របស់​ប្រជាពលរដ្ឋ ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដោយ​មាន​សមាជិក​សមាជិការ ចូលរួម​ចំនួន​៥៧០​នាក់ នៅ​សាលសន្និសិទ​សាលាខេត្ត​កំពង់ចាម កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា តាម​រយៈ​នៃ​ការ​អនុវត្ត​កន្លង​មក​លោក បាន​ពិនិត្យ​ឃើញ​ថា ភ្នាក់ងារ​សុខភាព​សត្វ​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បង្កើន​ចំណូល សេដ្ឋកិច្ច​គ្រួ សារ របស់​កសិករ ប្រកបរ​បរជា​អ្នក​ចិញ្ចឹមសត្វ ។ ទន្ទឹម​នឹង​ការ​វិវត្តន៍ និង​រីក​ចម្រើន​នៅ​តាម​ភូមិ​- ឃុំ ស្រុក លោក គួ​ច ចំរើន បាន​ស្នើ​សុំ​ដល់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​លើ ការ បណ្តុះបណ្តាល ដល់​សមត្ថភាព​មន្ត្រី និង​កសិករ​នៅ​មូលដ្ឋាន​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​រាតត្បាត​សត្វ​ឱ្យ បាន​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​សត្វ និង​ជៀសវាង​ការ​ចោទ ប្រ កាន់ ណាមួយ​មក​រាជរដ្ឋាភិបាល​នៅ​ពេល​មាន​បញ្ហា​ផ្ទុះ​ជំងឺ ហើយ​សំណូមពរ​ឱ្យ​អង្គភាព​ថ្នាក់​កណ្តាល និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​មានការ​សហការ​គ្នា​យ៉ាង​ជិត​ស្និ​ទ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព និង​មានការ​គាំទ្រ​ពី​ប្រជា​ពល រដ្ឋ​ផង​ដែរ ។

លោក វេ​ង សា ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​មាន ប្រសា សន៍​ថា សំណូមពរ​របស់​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ក្រសួង​នឹង​ពិនិត្យ​ពិចារណា​លទ្ធភាព ក្នុង​ការ​ស្នើ សុំ​ថវិកា​បន្ថែម​សម្រាប់ ពង្រីក​ការ​បណ្តុះបណ្តាល និង​បរិ​មា ណ​នៃ​ការ​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រាតត្បាត​បន្ថែម​ទៀត ។

លោក វេ​ង សា​ខុន បាន​កោតសរសើរ​ចំពោះ​ការ​ខិត ខំប្រឹង​ប្រែង របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​កសិករ ក្នុង​ការ​ផ្តល់​បច្ចេក ទេស​នៃ​ការ​ចិញ្ចឹម ការ​បង្ការ​ជំងឺ និង​ទប់ស្កាត់ ជំងឺ​រាតត្បាត​សត្វ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ធ្វើការ​សិក្សា​ឱ្យ​បាន​ល្អិតល្អន់ អំពី​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ចិញ្ចឹម ឲ្យ​មានគុណ ភាព​ខ្ពស់ និង​ចំណាយ​ថ្លៃដើម​ទាប ដើម្បី​បង្កើន​ចំណូល​ជីវភាព ប្រជា​កសិករ និង អាច​ឆ្លើយ​តប​ទៅ​នឹង​ការ វិវត្តន៍​កម្រិត​សេដ្ឋកិច្ចជាតិ ជា​បន្តបន្ទាប់​រហូត​ក្លាយជា​ប្រទេស ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ