ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​លក់​​នំប៉ាវ​​ជិះ​ប​ុក​ម៉ូតូ​គុប​ជ្រុង​ចំ​ពាក់​កណ្តាល​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ដឹក​នំ​ប៉ាវ​លក់​ជិះ​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​​៥០ ពណ៌ស្លែ ​ជិះគ្នា​​២​នាក់​ជា​ស្ត្រី បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​​២​នាក់ និងស្រាល​ម្នាក់ ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅចំណុច​ខាង​​ត្បូង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​តាម​ផ្លូវ​លេខ​២៧១ មុខ​ផ្ទះ​លេខ​៤០២ ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការ​មន ​កាលពីវេលា​ម៉ោង​១​និង​១០​នាទីរំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២ មករា ២០១៣។

​សាក្សី​បាន​​ឱ្យ​ដឹង​ថា ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ​ដឹក​នំ​ប៉ាវ​ដើរ​លក់​ក្នុង​​ទិស​ដៅពី​ជើងទៅ​ត្បូង ចំណែក​​ម៉ូតូគុប​ជ្រុង​​៥០ ពណ៌ស្លែ ជិះ​​គ្នា​២​នាក់​ជា​ស្ត្រី​​​ធ្វើ​ដំណើរ​ពី​ត្បូង​​ទៅជើង​​បញ្ច្រាសទិសគ្នា ​ខណៈ​​មក​ដល់​ចំណុច​ខាង​លើ​បាន​បត់​ឆ្វេង បណ្តាល​​ឱ្យ​​​ម៉ូតូ​លក់​នំ​ប៉ាវ​​បុក​ចំពាក់​កណ្តាល​​តួម៉ូតូ ហើយ​អ្នក​បើក​ម៉ូតូ​ទាំង​២​គ្រឿង​​ដួល​រង​របួស​ធ្ងន់​ ​ចំណែក​អ្នក​ជិះ​ពីក្រោយ​​រង​របួស​ស្រាល ។ ក្នុង​ហេតុការណ៍​​នោះធ្វើ​ឱ្យ​​ម៉ូតូ​លក់​​នំប៉ាវ​កំពប់​របស់​របរ​ខ្ចាត​ខ្ចាយ​រាយ​ពេញ​ផ្លូវ ។

​ក្រោយ​ពេល​កើតហេតុ​​ជន​រងគ្រោះ​​រ​បួស​ធ្ងន់​ទាំង​២​នាក់​​​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​​ខ្មែរ​-សូវៀត ។ ចំណែក​​ម៉ូតូទាំង​២​គ្រឿង​​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅរក្សា​ទុ​ក​នៅខណ្ឌ​ចំការ​មន រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​តាមនីតិវិធី ​៕​