ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួសធ្ងន់​២​នាក់ ខណៈ​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទី​ពេទ្យ និង​២​នាក់​ទៀត​រងរ​របួសធ្ងន់ និង​ស្រាល ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា នេះ​បើ​យោង​តាម​ប្រភព​សាក្សី ដែល​បានឃើញ​ហេតុការណ៍​នៅ​នឹង​កន្លែង​កើតហេតុ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទី​ពេទ្យ និង​២​នាក់​ទៀត​រងរ​របួសធ្ងន់ និង​ស្រាល ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា នេះ​បើ​យោង​តាម​ប្រភព​សាក្សី ដែល​បានឃើញ​ហេតុការណ៍​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​លាយ​បេតុង ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ។

ទាក់ទិន​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​បញ្ជាក់​ថា វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​បំផុត​នៅ​ពេល​បាន​ទទួល​ដំណឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដែល​បណ្ដាល​យុវ​សិស្ស​ម្នាក់​បាន​បាត់បង់​ជិ​វិត និង​២​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ក្រោយ​ពី​ពួក​គេ​ទាំង​៣​នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ពុំ​មាន​ពាក់មួក​សុ​វត្តិភាព ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​បាន​បើកបរ​បញ្ច្រាសទិស​គ្នា ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​របស់​លោក នៅ​ពុំ​អាច​កំណត់​ថា ភាគី​ណា​ជា​អ្នក​ខុស​ភាគី​ណា​ជា​អ្នក​ត្រូវ​នោះ​ទេ តែបើ​យើង​ពិនិត្យ​ទៅ​លើ​ស្នាមគំនូស​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា ចំណុច​កើតហេតុ (​ចំណុច​ប៉ះ​) ស្ថិត​ក្នុង​គន្លង​នៃ​រថយន្ត (​ខាងស្តាំ​ដៃ​) ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​២​តោន​កន្លះ ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ ដែល​បាន​បើកបរ​ចេញពី​ក្រុងព្រះសីហនុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតហេតុ​ខណៈ​ពេល​ម៉ូតូ​ម៉ាក​សង់ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ របស់​ក្រុម​យុវ​សិស្ស​រង​គ្រោះ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​រេ​ចង្កូត​មក​ក្នុង​គន្លង​នៃ​រថយន្ត បណ្ដាល​ឲ្យ​បុក​រថយន្ត​ពេញទំហឹង ជា​ហេតុ​ធ្វើ​ឲ្យ​យុវ​សិស្ស​ម្នាក់​បោក​ក្បាល​ជាមួយនឹង​រថយន្ត​ធ្លាយ​ខួ​ចេញ​មក​ក្រៅ ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ហើយ​បាន​ស្លាប់​ក្រោយមក​ដល់​តែ​១៥​នាទី បើ​ទោះបីជា​ក្រុម​គ្រួ​ពេទ្យ​ខិតខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មានឈ្មោះ​រួម​មាន ទី​១.​ឈ្មោះ សាន វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រង​របួសធ្ងន់ ទី​២.​ឈ្មោះ ពោ នៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួសស្រាល និង​ទី​៣.​ឈ្មោះ ផ​ន សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ស្លាប់​នៅ​ក្នុង​មន្ទី​ពេទ្យ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​០១ សង្កាត់​០១ ក្រុងព្រះសីហនុ ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ឃ្លាំង​លើ ។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជិ​វិត​នេះ គឺ​បណ្ដាល​មក​ពី​ក្រុម​យុវ​សិស្ស​ទាំង​៣​នាក់​បើកបរ​ពុំ​មាន​ពាក់មួក​សុ​វត្តិភាព ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ប្អូន​ៗ ក្មួយ​ៗ​ទាំងអស់​នៅ​ពេល​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរ ពាក់មួក​សុ​វត្តិភាព​ទាំងអស់​គ្នា បើកបរ​ក្នុង​ល្បឿន​ដែល​បាន​កំណត់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​សារជាតិ​ស្រវឹង​នោះ​ទេ ។

ដោយឡែក បើ​យោង​តាម​ប្រភព​សាក្សី ដែល​បានឃើញ​ហេតុការណ៍​បាន​អះអាង​ថា វា​ពិតជា​រន្ធត់​ខ្លាំង​ណាស់​នៅ​ពេល​ខណៈ​ពេល​បានឃើញ​យុវជន​វ័យក្មេង​ចំនួន​៣​នាក់ ដេករ​ណូ​ក​រណែល​នៅ​លើ​ផ្លូវ ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា ខណៈ​ពេល​នោះ ក៏​មាន​រថយន្ត​ដឹក​ដី​២​តោន​កន្លះ បើក​មក​ពី​ទិស​ខាងលិច (​ទិស​ដៅ​បញ្ច្រាស​គ្នា​) ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​យុវ​សិស្ស​រង​គ្រោះ ជ្រុល​ចង្កូត​ទៅ​បុក​ចង្កៀង​រថយន្ត​ផ្នែក​ខាងស្តាំ បោក​ក្បាល​ផ្ទប់​ទៅ​នឹង​ក្បាល​រថយន្ត បណ្ដាល​ឲ្យ​យុវ​សិស្ស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​មក​ក្រៅ​រង​របួស​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ សាកសព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រគល់​ជូន​ឪពុក​ម្តាយ​យុវ​សិស្ស​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឬ​ឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ