ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​ប្រណិត​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ផ្ទប់​នឹង​ដើមឈើ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ ដោយសារ​តែ​រថយន្ត​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ…

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ ដោយសារ​តែ​រថយន្ត​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២G-៩៩១៩ ដឹកឈើ​ប្រណិត បុក​រថយន្ត​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២V-៤៨៤០ ផ្ទប់​នឹង​ដើមឈើ​មួយ​ដើម​ធំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន មុខ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ស ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ចំណែកឯ​រថយន្ត​ព្រូស​ធ្វើ​ដំណើរ​ពី​ខាង​លិចទៅ​ខាងកើត ក្នុង​ទិស​ដៅ​ខ្វែងគ្នា ខណៈ​ដល់​ចំណុច​កើតហេតុ រថយន្ត​បា​ឡែ​ន​បាន​បុក​រថយន្ត​ព្រូស​ចំពាក់​កណ្ដាល​ខ្លួន​រុញ​ផ្ទប់​ទៅ​នឹង​ដើមឈើ​មួយ​ដើម​ធំ​ដែល​ដុះ​នៅ​ជាប់​នឹង​របង​សាលាខេត្ត មុខ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ឡើយ ។

ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក ដើម្បី​ត្រួតពិនិត្យ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ