ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្រឡាប់​បែប​ហ្នឹង ចុះ​មនុស្ស​វិញ!

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ពីរ​លើក កំឡុង​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៨ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា នៅ​កន្លែង​ផ្សេង​គ្នា ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ…

ខេត្តស្ទឹងត្រែង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ពីរ​លើក កំឡុង​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៨ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា នៅ​កន្លែង​ផ្សេង​គ្នា ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​បង្គោល​៤៦១ ចន្លោះ​៤៦២ លើ​ផ្លូវជាតិ លេខ​៩ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង រវាង​រថយន្ត និង​ម៉ូតូ​ដែល​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ។ មន្ត្រី​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ AT១៧ -០៣២៣ បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ ឈៀន ហួយ​ជែង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​សេ​១២៥ ឆ្នាំ​២០១៦ មក​ពីមុខ​ក្នុង​គោលដៅ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ពេជ្រ គឿ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ជនជាតិ​ចិន បើកបរ​រថយន្ត​មិន​មាន​រង​របួស​នោះ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​បន្ទាប់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​ទៀត បាន​កើតឡើង​នៅ​ចំណុច​ចំការ​ដូងប្រេង ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង បង្ក​ឡើង​ដោយ​ជនជាតិ​ឡាវ បើកបរ​ក្រឡាប់​រថយន្ត​ផ្ទាល់ខ្លួន គ្រា​ដែល​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា ខេត្តស្ទឹងត្រែង ។ ហើយ​ករណី​គ្រោះថ្នាក់​នេះ​មិន​បង្ករ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ ។

ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ករណី​រថយន្ត​បុក​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នគរបាល​បាន​ប្រគល់​សព ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​វាស់វែង​ធ្វើ​កំណត់ហេតុ រួចរាល់ ចំណែក​រថយន្ត​បង្ក និង​ជនជាតិ​ចិន​នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។ ចំណែក​រថយន្ត​ជនជាតិ​ឡាវ​ក្រឡាប់​ដោយ​ខ្លួនឯង​ត្រូវ​បាន​ម្ចាស់​ស្ទូច​ដឹក​ទៅ​ជួសជុល ក្រោយ​កើតហេតុ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ