ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ជាង​១​ខែ​កន្លង​មក របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំពោះ​រថយន្ត​ត​ទ្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​អនុត្ត​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល រហូត​មក​ដល់​ពេល​នេះ​បាន​ជាង ៦.០០០​គ្រឿង​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​អនុត្ត​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល រហូត​មក​ដល់​ពេល​នេះ​បាន​ជាង ៦.០០០​គ្រឿង​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អនុត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​ចំណាត់​វិធានការ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ស្នងការ​នគរបាល និង​បញ្ជាការ​រាជ​អាវុធ​រាជធានី ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ភ្នំពេញ សហការ​គ្នា​ចុះ​ត្រួតពិនិត្យ ចាប់ រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស នៅ​តាម​ទីតាំង​គោលដៅ​ជា​ច្រើន កន្លែង​នៅ​ក្នុង​រាជធានី ភ្នំពេញ​។

 ជា​លទ្ធផល​ប្រតិបត្តិការ គិត​មក​ដល់​ថ្ងៃ​០៨ មីនា ២០១៨ ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់ សរុប​ចំ នួន​៦.០២២​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ត​ទ្រុង​ខុស លក្ខណៈ​បច្ចេកទេស ចំនួន​១៩៥ គ្រឿង​។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​រថយន្ត​ឃាត់​ទុក​ត្រួតពិនិត្យ​ទាំង​៦.០២២​គ្រឿង​នោះ មាន​រថយន្ត​ល្មើស ច្បាប់​ចរាចរណ៍ រថយន្ត​គ្មាន​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​មួយ​ចំនួន​ផង​ដែរ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក្តី រថយន្ត ទាំងនោះ មិន​បាន​ឃាត់​ទុក​ទេ គឺ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​បំពេញ បែបបទ​ឲ្យ​ស្របច្បាប់ បាន​ត្រឹមត្រូវ ធ្វើ​អាជីវកម្ម​បន្ត​ទៀត​។ ដោយឡែក សម្រាប់​រថយន្ត​ដែល​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​១៩៥​គ្រឿង បាន​ឃាត់​ទុក និង​បាន​កាត់​ទ្រុង​ត​ដែល​លើស​ចោល​តែ​ម្តង​។

គួរ​រំលឹក​ថា ឆ្នាំ​២០១៧ កន្លង​មក រាជរដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរណ៍ ចំនួន ៩២៣.៦៥៧​គ្រឿង ក្នុង​នោះ រថយន្ត ២.៩៥៣​គ្រឿង ដឹក​លើស​ទម្ងន់​ចាប់ពី​៤​តោន រហូត​ដល់​៤៣​តោន និង​បាន​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥.៧៧៨.៨២០.០០០​រៀល​។ ក្នុង​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ឱសានវាទ​ឲ្យ​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ តទៅ គឺ​គ្មាន​វត្តមាន​ឡាន​ត​ទ្រុង លើ​ដងផ្លូវ​ទៀត​ឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ​ជា​អ្នក​ទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ឬ​មាន​អ្នក​កាង ទោះជា​ឋានៈ​ណា​ក៏​ដោយ ក៏​ធ្លាក់បុណ្យ​ស័ក្តិ​ទាំងអស់ និង​បញ្ចូល ព្រៃ​ស​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ