ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងអីមិនលេង ទៅលេងភ្លើង​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មានករណី​អគ្គិភ័យមួយ បាន​ឆាបឆេះ​​ផ្ទះ​សំណាក់​និង​ខារ៉ាអូខេ​មួយ​កន្លែង កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃ​ទី១២ មីនា នេះ ស្ថិតត្រង់​​​ចំណុច​ភូមិ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មានករណី​អគ្គិភ័យមួយ បាន​ឆាបឆេះ​​ផ្ទះ​សំណាក់​និង​ខារ៉ាអូខេ​មួយ​កន្លែង កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃ​ទី១២ មីនា នេះ ស្ថិតត្រង់​​​ចំណុច​ភូមិ
ប​វេ​ល១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

សេចក្តី​រាយការណ៍ប​ន្តថា ម្ចាស់​​ផ្ទះខាងលើត្រូវបានស្គាល់​​ឈ្មោះ ពិន វិស្ណុ ភេទ​ប្រុស អាយុ​៥៧ឆ្នាំ ​មានទី​​លំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំពោះ​ការខូចខាត​ គឺឆេះអស់ទាំងស្រុង​បន្ទប់ស្នាក់​នៅ​របស់​កម្មករទំហំ​៣ម៉ែត្រx១៥ម៉ែត្រ ធ្វើ​​ពី​ឈើ​ជញ្ជាំង​​ដំបូល​ស័ង្ក​សី​​, ​សម្ភា​​រ​​ដំណេក​​ ខោអាវ, ជញ្ជាំង​ផ្ទះ​សំណាក់ និង​ខារ៉ា​អូខេ​ធ្វើ​​ពី​ថ្ម (ឆេះ​ខ្លោច​មួយ​ចំហៀង) និង​មាន​សម្ភារ​ផ្សេងៗ​​ទៀត ប៉ុន្តែ​​សំណាងល្អ ពុំ​មាន​រង​គ្រោះថ្នាក់ទៅ​​ដល់​​មនុស្ស​នោះ​​ទេ ។

​ប្រភព​បន្តថា ​ចំពោះ​មូលហេតុ​ត្រូវបាន​សន្និដ្ឋាន​​ដំបូង​ថា ​គឺ​បណ្តាល​មក​ពី​​មា​ន​កូន​ក្មេង ​(​កូន​កម្មករ​)​​​លេង​ភ្លើង​ ។ តែ​យ៉ាងណានោះ សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​បន្តទៀត​ ។ គួរ​បញ្ជាក់ថា  នៅ​ក្នុងហេតុការណ៍ភ្លើង​ឆេះ​នេះ គឺ​​បាន​ប្រើ​ប្រាស់​ទឹកបាញ់​ពន្លត់​អស់​​ចំនួន៥រថ​យន្ត ។

អត្ថបទសរសេរ ដោយ