ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ប្រគល់​ពាន​កិត្តិយស​ជូន​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ប្រចាំឆ្នាំ ២០១៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រគល់​ពាន​កិត្តិយស​ជូន​ដល់ទី​ប្រឹក្សា​​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​សម្រាប់​ការ​រួមចំណែក​របស់​ពួក​គេ​ក្នុង​ការ​រីក​ចម្រើន​របស់​​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ ២០១៧ ។ ក្នុង​នោះ​ផង​ដែរ ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ចំនួន…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រគល់​ពាន​កិត្តិយស​ជូន​ដល់ទី​ប្រឹក្សា​​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​សម្រាប់​ការ​រួមចំណែក​របស់​ពួក​គេ​ក្នុង​ការ​រីក​ចម្រើន​របស់​​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ ២០១៧ ។ ក្នុង​នោះ​ផង​ដែរ ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ចំនួន ២១ រូប​នៃ​ក្រុមហ៊ុន​នេះ​បាន​ជាប់​ជា​សមាជិក​នៃ Million Dollar Round Table ដែល​ជា​សមា​គម​​កំពូល​លំដាប់​ពិភពលោក​មួយ​សម្រាប់​បុគ្គលិក​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​

ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ លោក Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​យើង​មាន​បុគ្គលិក​ និង​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ជនជាតិ​ខ្មែរ​ជា​ច្រើន​រូប ចូលរួម​ជា​មូ​យ​ក្រុម​ការ​​ងារ​លំដាប់​ពិភពលោក​របស់​យើង ក៏​ដូច​ជា​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​ ដែល​នៅ​តែ​ជា​វិស័យ​ថ្មី​មួយ​នៅ​កម្ពុជា​។ ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត ចំណង់​ចំណូលចិត្ត និង​កិច្ច​ខំប្រឹង​ប្រែង​របស់​ពួក​គេ​ក្នុង​រយៈពេល​ជាង ៥ ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បានការ​ពារ​អនាគត​ហិរញ្ញវត្ថុ​ប្រជាជន​កម្ពុជា​ចំនួន​​ជាង ៥៩ ០០០ នាក់​នៅ​ទូ​ទាំង​ប្រទេស​ ជាមួយ​ទឹកប្រាក់​ធានា​សរុប​ជាង ១,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​» ។​

លោក Robert Elliott បន្ថែម​ថា ៖ «​យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ដល់​ប្រជាជន​កម្ពុជា ហើយ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​នេះ យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​វិជ្ជាជីវៈ​របស់​ទីប្រឹក្សា​ធានា​រ៉ាប់រង​របស់​យើង​»​។​

លោកស្រី ម៉​ម ភិ​រុណ ដែល​ជាទី​ប្រឹក្សា​ឆ្នើម​មួយ​រូប​ និង​ជា​សមាជិក​នៃ MDRT ប្រចាំឆ្នាំ ២០១៦ និង ២០១៧ មាន​ប្រសាសន៍​ថា ៖ «​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ គឺ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ឡើង​ក្នុង​អាជីព​ការងារ​របស់ខ្ញុំ ព្រោះ​​ខ្ញុំ​អាច​អភិវឌ្ឍ​សមត្ថភាព​របស់ខ្ញុំ​ផង និង​អាច​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គាត់​បាន​ទៀត​ផង​» ។​

លោកស្រី​បាន​បញ្ជាក់​ថា ៖ «​ដោយសារ​តែ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​ផ្លាស់​ប្តូរជីវិត​ខ្ញុំ ខ្ញុំ​នឹង​ផ្លាស់​ប្តូរជីវិត​ប្រជាជន​ជា​ច្រើន​ផ្សេង​ទៀត​តាម​រយៈ​ការ​ផ្តល់​ជូន​ពួក​គាត់​នូវ​ផលិត​ផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​»​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ភី​អ៊ិ​ល​ស៊ី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លូ​ន​នៅ​ថ្ងៃ​​ទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និង​ជាទី​ផ្សារ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​ន​សល ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មាន​ភាគហ៊ុន​បរទេស ១០០% ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្តេជ្ញា​​ចិត្ត​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ផ្នែក​ការពារ​ហិរញ្ញវត្ថុ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ពួក​គាត់​។ សម្រាប់​ព័​ត៌​មាន​បន្ថែម សូម​ចូល​ទៅ​ទស្សនា​គេហទំព័រ www.manulife.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង ManulifeKh៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ