ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុបិន្តបានក្លាយជាការពិត សម្រាប់ស្ត្រីមេម៉ាយទីទ័លក្រ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ កម្សត់​ទុរគត​ដែល​ដង្ហោយ​រក​សប្បុរសជន​ជួយ​ដល់​រូប​គាត់​គ្រាន់​បាន​ជម្រក​ស្នាក់​អាស្រ័យ​នា​រដូវវស្សា​ឆ្នាំ​ក្រោយ​នោះ ពេល​នេះ​បំណង​របស់​គាត់​បាន​សម្រេច​ហើយ ។ ក្នុង​ក្តី​មេត្តា​និង​អាណិតអាសូរ​របស់​លោក វុ​ី​សំណាង អភិបាលខេត្ត ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ…

ខេត្តកំពង់ស្ពឺ ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ កម្សត់​ទុរគត​ដែល​ដង្ហោយ​រក​សប្បុរសជន​ជួយ​ដល់​រូប​គាត់​គ្រាន់​បាន​ជម្រក​ស្នាក់​អាស្រ័យ​នា​រដូវវស្សា​ឆ្នាំ​ក្រោយ​នោះ ពេល​នេះ​បំណង​របស់​គាត់​បាន​សម្រេច​ហើយ ។ ក្នុង​ក្តី​មេត្តា​និង​អាណិតអាសូរ​របស់​លោក វុ​ី​សំណាង អភិបាលខេត្ត ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ បាន​លេច​ចេញ​ជា​រូបរាង​ឡើង នៅ​ក្នុងភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ។ ផ្ទះ​ឈើ​មួយ​ខ្នង​នេះ ត្រូវ​បាន​សាងសង់​ឡើង​តប​តាម​ការ​ស្នើ​សុំ​របស់​បងស្រី យូ​ឌី ជា​ស្ត្រី​មេម៉ា​យ​ទីទ័ល​ក្រ ដែល​បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សំណាក់​សប្បុរសជន ដើម្បី​មាន​ជម្រក​ស្នាក់​អាស្រ័យ​ជាមួយ​កូន​ៗ​នា​រដូវវស្សា​ឆ្នាំ​នេះ ។

លោក យូ វ៉ុ​ន អាយុ​៤៤​ឆ្នាំ ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​បងស្រី យូ​ឌី រស់នៅ​ភូមិ ឃុំខាងលើ បាន​ថ្លែង អំណរគុណ​ជា​អនេកប្បការ ដល់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​បរិច្ចាគ​ធនធាន​ព្រមទាំង​គ្រឿង​ឧប ភោគ​និង​បរិភោគ​ដល់​បងស្រី​របស់​គាត់​នា​ពេល​កន្លង​មក ជា​ពិសេស សូម​ថ្លែងអំណរគុណ​និង​ការ​ដឹងគុណ​ចំពោះ​លោក វុ​ី សំណាង អភិបាលខេត្ត ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ការ​សង់ផ្ទះ​ជួយ​ដល់​បងស្រី​របស់​គាត់​នា​ពេល​នេះ ។ ចំណែក​បងស្រី យូ​ឌី ក៏​បាន​ថ្លែ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អស់ លោក​ដែល​មានចិត្ត​សប្បុរស​និង​មេត្តាធម៌ ជា​ពិសេស​លោក​អភិបាល ខេត្ត ដែល​លោក​តែងតែ​យក ចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ដ ោ​យ​មិន​ប្រកាន់​និន្នាការ​ពណ៌​សម្បុរ និង​ពូជសាសន៍​ឡើយ ។បងស្រី​ក៏​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​មេត្តា​តាម​ជួយ​ថែរក្សា​លោក​អភិបាលនិង​លោក​ជំទាវ ព្រមទាំង​បុត្រាបុត្រី សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ទិស​ទី កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ ជូ​ប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បងស្រី យូ​ឌី និយាយ​ថា អំណោយ​ជា​ផ្ទះ​របស់​លោក អភិបាល ខេត្ត​បាន​ហើយ ហើយ​ពេល​នេះគាត់​ចង់​សុំ​ដល់​សប្បុរសជន​នានា​ជួយ​ចាក់សាប​ក្នុង​បរិវេណ​និង​ក្នុងផ្ទះ​ដល់​គាត់​ផង ។

សូម​រំឭក​ថា តាម​រយៈ​ការ​ផ្សាយ​របស់​កោះសន្តិភាព អំពី​ជីវិត​កម្សត់​ទុរគត​របស់​ស្ត្រី​ក្រីក្រ​កាលពី​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ​មាន​សប្បុរសជនជា​ច្រើន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ជួយ​ដល់​ស្ត្រី​ក្រីក្រ​ខាងលើ​ជា​ហូរហែ​។សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​ស្ត្រី​ក្រីក្រ​ខាងលើ​រួម​មាន លោក​ព្រះរាជ អាជ្ញា កែវ សុធា ១០០.០០០​រៀល លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កំពង់ស្ពឺ ៥០០.០០០​រៀល លោក​ចៅក្រម ម៉ែ​នវណ្ណៈ អនុប្រធាន​សាលាដំបូង​ខេត្ត​១០០.០០០​រៀល លោក​ព្រះរាជអាជ្ញា​រង អ៊ូ ផាត ១០០.០០០រៀល លោក​ចៅក្រម ឆឹ​ម ឫ​ទ្ធី ៨០.០០០​រៀល លោក ក្រឡា បញ្ជី​របស់​លោក​២០.០០០​រៀល​លោក​ចៅក្រម តូង ពុទ្ធា​រ៉ា ៨០.០០០​រៀល លោក​ក្រឡាបញ្ជី ឡេ​ង សុ​ភក្តិ ២០.០០០​រៀល លោក​ក្រឡាបញ្ជី លៀង តុលា ២០.០០០​រៀល លោក​ក្រឡាបញ្ជី ឈៀវ គឹ​ម​ហាក់ ៤០.០០០​រៀល លោក​ក្រឡាបញ្ជី ប៊ុ​ន ភាព១០.០០០​រៀល លោក​មេធាវី យិ​ច សមិទ្ធិ៤០.០០០​រៀល អ្នក​យក​ព័ត៌មាន​កោះសន្តិភាព១០០.០០០​រៀល លោក សួន សុ​ិ​ន ពលរដ្ឋ​រស់នៅ​ភូមិ​អំពែ​ភ្នំ ១៥.០០០​រៀល​៕

អត្ថបទសរសេរ ដោយ