ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suzy កំពុងផ្អែមល្ហែមជាមួយសង្សារថ្មីក្រោយ​បែក​គ្នា​ជាមួយ Lee Min Ho

6 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារាចម្រៀង និង​សម្តែង​ស្រី Bae Suzy ត្រូវ​បាន​គេ​ដឹង​ថា…

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារាចម្រៀង និង​សម្តែង​ស្រី Bae Suzy ត្រូវ​បាន​គេ​ដឹង​ថា រកបាន​មិត្ត​ប្រុស​ថ្មី​ក្រោយ​ពេល​បែក​គ្នា​ពី​សង្សារ​យូរ​ឆ្នាំ Lee Min Ho ។

តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​របស់​កូរ៉េ​បាន​ចុះ​ផ្សាយ​ថា តួ​ប្រុស​ក្នុង​រឿង «Goblin» ឈ្មោះ Lee Dong Wook និង​តួ​ស្រី​ក្នុង​រឿង «While You Were Sleeping» ឈ្មោះ Suzy Bae កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​គ្នា ។ ការ​ផ្សាយ​ទាំងនោះ​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​ក្លាយ​ពី​មិត្ត​រួម​អាជីព​ទៅ​ជា​គូស្នេហ៍​បេះដូង ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​អ្នកគាំទ្រ​ដឹង​ថា មាន​អត្ត​ច​រិ​ក​ស្រ​ដៀង​គ្នា ដែល​ធ្វើ​ឲ្យ​គេ​អាច​ស្រលាញ់​គ្នា​ខ្លាំង​បែប​នេះ ។

ខាង​ផលិតកម្ម JYP Entertainment បាន​ស្រាយ​បញ្ជាក់​ថា «​ពួក​គេ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ស្គាល់​ចិត្តថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​» ។ សូម​ចូលរួម​អបអរ​ផង​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ