ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​សម្ពោធ​ទូរស័ព្ទ Samsung Galaxy S9 និង S9+ ផ្តល់​ភាព​រំភើប​រីករាយ​ដល់​អ្នកចូលរួម​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ទូរស័ព្ទ Samsung Galaxy S9 និង S9+ ដោយ​មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​ទូរស័ព្ទ​សាម​សុង ភ្ញៀវ​កិត្តិយស…

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ទូរស័ព្ទ Samsung Galaxy S9 និង S9+ ដោយ​មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​ទូរស័ព្ទ​សាម​សុង ភ្ញៀវ​កិត្តិយស និង​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន​កាល​​ពី​ថ្ងៃ​ទី ៣ មីនា ២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​សាខា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​ដោយ​មានការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​សាម​សុង​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូ​ទាំង​ពិភពលោក យើងខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​ទូរស័ព្ទ Samsung Galaxy S9 និង S9+ ដែល​ជា​កំពូល​ស្មា​ត​ហ្វូន​ភ្ជាប់​ជាមួយ​កា​មេ​រ៉ា​ទំនើប​បំផុត​។ នៅ​ក្រុមហ៊ុន​សាម​សុង យើង​ម្នាក់​ៗ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​បង្កើត បច្ចេកវិទ្យា​ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រើប្រាស់​កាន់តែ​ទំនើប និង​រីករាយ​ជាមួយ​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជាមួយ​អ្នក​ជុំវិញ​ខ្លួន និង​ពិភព​លោក​» ។​

​សមត្ថភាព​ពិសេស​បំផុត​របស់​កំពូល​ទូរស័ព្ទ​ដៃ Galaxy S9 និង S9+ នោះ​គឺ​បច្ចេកវិទ្យា​កាមេរ៉ា​ចុង​ក្រោយបង្អស់ ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​យឺត​ៗ​បំផុត (960fps) នៃ​សកម្មភាព​ណាមួយ​ដែល​អ្នក​មិន​អាច​មើល​ទាន់​នឹង​ភ្នែក ហើយ​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ​ ទោះ​នៅ​ក្នុង​ទី​មាន​ពន្លឺ​តិច​ក៏​ដោយ (F1.5) ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​អាច​បង្កើត Emoji ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​រូប​តុក្កតា ដើម្បី​បង្ហាញ​ពី​ខ្លួន​គេ និង​អារម្មណ៍​ផ្ទាល់ខ្លួន​បាន​យ៉ាង​សប្បាយ​រីករាយ​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ក៏​មាន​វត្តមាន​របស់​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ដែល​បាន​ផ្ដល់​​ភាព​រំភើប​រីករាយ​ដល់​អ្នកចូលរួម ជាមួយ​ការ​បង្ហើរ​សំនៀង​យ៉ាង​ពី​រោះ​នៅ​ក្នុង​កម្ម​វិធី ព្រមទាំង​មានការ​ផ្តល់​ជូន​ពិសេស​ និង​ការ​ចាប់ឆ្នោត​ផ្សងសំណាង និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ទៀត ដែល​មាន​តំណាង​ចែកចាយ​ផលិតផល​ទូរស័ព្ទ​ដៃ​សាម​សុង​ និង​អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន​ចូលរួម​ទៀត​ផង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​ក្រុមហ៊ុន​សាម​សុង បាន​សហការ​ជាមួយ​ហ្គេ​ម Vainglory ដែល​ជា​ហ្គេ​ម​ទូរស័ព្ទ​ដ៏​ល្បី​បំផុត​ទូ​ទាំង​ពិភពលោក ដោយ​ផ្តល់​ជូន​ទឹកប្រាក់​ចំនួន ៥០ ដុល្លារ សម្រាប់​ទិញ​ទំនិញ​ទាំងអស់​នៅ​ក្នុង​ហ្គេ​ម​​រាល់ពេល​ដែល​ទិញ Galaxy S9 ឬ Galaxy S9+​។​

​ជាមួយនឹង​ការ​ដំ​ទ្បើ​ង​ហ្គេ​ម Vainglory នៅ​លើ​ទូរស័ព្ទ​ដៃ Galaxy S9 ឬ Galaxy S9+ ដែល​ទើបនឹង​ចេញ​ថ្មី នោះ​អ្នក​ប្រាកដជា​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយនឹង​រូបភាព​ច្បាស់​ពិត​ៗ និង​រស់​រវើក​ជាង​ទូរស័ព្ទ​ដទៃ​ទៀត​។​

​ឥ​ទ្បូ​វ​នេះ​លោក​អ្នក​អា​ចកំ​ម្ម៉​ង់​ទុក Galaxy S9 និង S9+ នៅ​តាម​ដេប៉ូ​ចែកចាយ​ និង​ហាង​ទំនើប​ទូរស័ព្ទ​សាម​សុង​ទាំងអស់​ដែល​បាន​កំណត់​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៥ មីនា ដែល Galaxy S9+ 256 GB តម្លៃ $999, Galaxy S9+ 128 GB តម្លៃ $949 និង Galaxy S9 128 GB តម្លៃ $859​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ 1800 20 32 32 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ