ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​ប្រវែង​២២​ម៉ែត្រ​ជា​អំណោយ​របស់​លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន កំពុង​ស្ថាបនា

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ពានដែក​បា​ឡេ​ប្រវែង​២២​ម៉ែត្រ​ដែល​ជា​អំណោយ​របស់​លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន កំពុង​តែ​ធ្វើការ​ស្ថាបនា​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៅ​ស្រុក​ចំនួន​៣​គឺ​ថ្មពួក ស្វាយចេក និង​ស្រុក​ភ្នំស្រុក…

ខេត្តបន្ទាយមានជ័យ ៖ ស្ពានដែក​បា​ឡេ​ប្រវែង​២២​ម៉ែត្រ​ដែល​ជា​អំណោយ​របស់​លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន កំពុង​តែ​ធ្វើការ​ស្ថាបនា​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៅ​ស្រុក​ចំនួន​៣​គឺ​ថ្មពួក ស្វាយចេក និង​ស្រុក​ភ្នំស្រុក ដែល​នៅ​ចំណុច​អូរ​ព្រំប្រទល់​រវាង​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក និង​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត រួម​ដំណើរ​ដោយ​លោក ប្រាក់ សា​រ៉ា​ក់ អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​រវាង​២​ភូមិ​គឺ​ភូមិ​ថ្មគោល ឃុំ​ផ្គាំ និង​ភូមិ​តា​ត្រៃ ឃុំ​គោក​កឋិន នៅ​ចំណុច​ស្ពាន​ដែល​កំពុង​តែ​ស្ថាបនា​នោះ​ផង​ដែរ ។

លោក​មេឃុំ​គោក​កឋិន ស្រុក​ថ្មពួក​តំណាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​បាន​ធ្វើ​សេចក្តីរាយការណ៍​កាល​ដើម​ឡើយ​ផ្លូវ​នេះ​គឺ​ជួប​បញ្ហា​លំបាក​ទាំង​ផ្លូវ​ទាំង​ស្ពាន ប៉ុន្តែ​ឥឡូវនេះ​ដោយ​ពិនិត្យ​ឃើញ​ពី​ការ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន បាន​ជួល​ជុល​ផ្លូវ និង​ធ្វើ​ស្ពានដែក​បា​ឡេ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​៣​ស្រុក​នេះ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ដឹក​នូវ​កសិផល​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​បាន​លឿន​ឆាប់រហ័ស ។

ក្នុង​នាម​ប្រជាពលរដ្ឋ​សុំ​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន ដែល​បាន​ផ្តល់​ស្ពានដែក និង​បាន​ជួសជុល​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ដែល​មាន​ប្រវែង​១២​គីឡូ​ម៉ែត្រ​ចាប់ពី​ផ្លូវ​ចូល​មក​ភូមិ​តា​សៀវ ជ​ញ្លៀ​ស​ដៃ ភូមិ​តា​ត្រៃ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក រហូត​ដល់​ភូមិ​ថ្មគោល​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ