ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ជួស​ជុស​ពង្រីក​ផ្លូវជាតិ​លេខ​១១​អ្នកដំណើរ​អាច​បើក​វាង​តាម​ផ្លូវជាតិ​លេខ​១

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ក្នុងស្រុក​ពាមរ​ក៌ មានការ​កកស្ទះ​ចរាចរ​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​នៅ​ចំណុច​ចាប់ពី​ខាង​មុខ​ខ្លោងទ្វា​វត្ត​បន្លិច​ប្រាសាទ រហូត​ដល់​វិទ្យាល័យ​ពាមរ​ក៌ ចំងាយ​មួយ​គីឡូម៉ែត្រ…

ខេត្តព្រៃវែង ៖ នៅ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ក្នុងស្រុក​ពាមរ​ក៌ មានការ​កកស្ទះ​ចរាចរ​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​នៅ​ចំណុច​ចាប់ពី​ខាង​មុខ​ខ្លោងទ្វា​វត្ត​បន្លិច​ប្រាសាទ រហូត​ដល់​វិទ្យាល័យ​ពាមរ​ក៌ ចំងាយ​មួយ​គីឡូម៉ែត្រ ពេល​ស្ទះ​ម្តង​ៗ​រយៈពេល​រាប់​ម៉ោង ព្រោះ​គ្មាន​អ្នក​ជួយ​ធ្វើ​ចរាចរ​នោះ​ទេ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​១១​នេះ ក្រុមហ៊ុន​ចិន​កំពុង​តែ​ធ្វើការ​ជួសជុល និង​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ជា​មុន ដោយ​ធ្វើ​ចាប់ពី​ចំណុច​រង្វង់​មូល​ទីប្រជុំជន​អ្នក​លឿង រហូត​ដល់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ផ្លូវកែង​ថ្នល់ទទឹង ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​គេ​ឈូស​ធ្វើ​ម្តង​មួយ​ចំហៀង ទុក​ផ្លូវ​មួយ​ចំហៀង​សម្រាប់​ធ្វើ​ដំណើរ ។ ប្រ​ព​ភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ពេល​ចាប់ផ្តើម​ធ្វើ​មុន​ដំបូង គឺ​មិនសូវ​មានការ​កកស្ទះ​ប៉ុន្មាន​ទេ ដោយ​ក្រុម​អ្នក​ធ្វើ​ផ្លូវ​នោះ គេ​មាន​មនុស្ស និង​វិទ្យុទាក់ទង​សម្រាប់​ធ្វើ​ចរាចរ​នៅ​ចុង​ផ្លូវ និង​ដើមផ្លូវ ពេល​ខាង​ដើមផ្លូវ បើក​ឲ្យ​រថយន្ត​ចេញ​មក នៅ​ចុង​ផ្លូវ​គេ​ឃាត់​មិន​ឲ្យ​រថយន្ត​ចុង​ផ្លូវ​ចេញ​ទៅ​ទេ ព្រោះ​ផ្លូវ​តូច​បើ​បើក​ឲ្យ​ទៅ​មក​បញ្ច្រាស​គ្នា​នាំ​ឲ្យ​ស្ទះ ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​បាន​ជួយ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​យូរ​នោះ​ឡើយ ។

ប៉ុន្តែ​អំឡុង​ពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ អ្នក​បិទ​អ្នក​បើក​នៅ​ដើមផ្លូវ​ចុង​ផ្លូវ​នោះ មិនដឹង​ទៅ​ណា​អស់​ទេ ឃើញ​តែ​អ្នក​ធ្វើ​ផ្លូវ​គិតតែ​ពី​ធ្វើ ឯ​អ្នកដំណើរ​នាំ​គ្នា​បើក​ទាំង​ទៅ​ទាំង​មក​បញ្ច្រាស​គ្នា​ព្រោះ​គ្មាន​អ្នក​ឃាត់ ពេល​មាន​រថយន្ត​ធំ​មក​ដល់​ម្តង​ៗ ធ្វើ​ឲ្យ​ស្ទះ​ជាប់​គាំង​ទៅ​មុខ​ក៏​មិន​រួច​ថយក្រោយ​ក៏​មិនកើត ទាល់តែ​អ្នកដំណើរ​ខ្លះ​ប្រ​ញ៉ាប់​ទ្រាំ​ស្ទះ​យូរ​មិន​បាន ក៏​នាំ​គ្នា​ចុះ​ពី​រថយន្ត​ចេញ​ធ្វើ​ចរាចរ និង​ប្រើ​ពេល​រាប់​ម៉ោង​ទម្រាំ​រើ​រួច​ផុត​ស្ទះ​ម្តង​ៗ ។

ដោយឡែក​ខាង​អាជ្ញាធរ​ស្រុក​ពាមរ​ក៌​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ចំណុច​ទីតាំង​ខាងលើ​នេះ​គឺ​ពិតជា​មានការ​កកស្ទះ​ជា​ញឹកញាប់​មែន ដោយសារ​ក្រុម​អ្នក​ធ្វើ​ផ្លូវ​គេ​បើក​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ទាំង​ទៅ និង​មក​បញ្ច្រាស​គ្នា លើ​ផ្លូវ​ដែល​មាន​ទំហំ​តូច ជា​ពិសេស​ពេល​មាន​រថយន្ត​ធំ​ៗ​បើក​មក​ដល់​ម្តង​ៗ ។ តែ​ទោះជា​បែប​នេះ​ក្តី ការ​ធ្វើ​ផ្លូវ​នេះ នឹង​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ដូច្នេះ​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​ផង ហើយ​បើ​បងប្អូន​ណា​មានការ​ប្រញាប់​ចង់ទៅ​ទីរួមខេត្ត ឬ​ទៅ​ភ្នំពេញ និង​ខេត្តកំពង់ចាម​ក្តី បើ​ចេញពី​តំបន់​អ្នក​លឿង សូម​បើក​វាង​តាម​ផ្លូវជាតិ​លេខ​១ បត់​ចូល​តាម​ផ្សារ​កំពង់​សឹង កាត់​ទីរួមស្រុក​បាភ្នំ ហើយ​ចាក់​ឡើង​តាម​ផ្លូវ​ទំនប់​បឹង​ស្នេហ៍ មក​ឡើង​ផ្លូវជាតិ​លេខ​១១​វិញ នៅ​ត្រង់​ចំណុច​ផ្លូវកែង​ស្នេហ៍ គឺ​មិន​មាន​កកស្ទះ​ចរាចរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ