ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចង.កស្លា.ប់នេះ ២ថ្ងៃមុននាង​បាន​ព្យាយាមលេប​ថ្នាំបញ្ចប់ជីវិត​​ដែរ​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នារី​ក្រមុំ​ដ៏​ស្រស់​សោភា​កូនកាត់​ខ្មែរ​-​ឡាវ បាន​ចង​.​ក​សម្លាប់​ខ្លួន​ ដែល​ឪ​ពុក​ម្តាយ​សង្ស័យ​ថា​ជា​រឿង​ស្នេហា​ត្រីកោណ ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ មីនា វេលា​ម៉ោង០​៩…

ខេត្តរតនគិរី ៖ នារី​ក្រមុំ​ដ៏​ស្រស់​សោភា​កូនកាត់​ខ្មែរ​-​ឡាវ បាន​ចង​.​ក​សម្លាប់​ខ្លួន​ ដែល​ឪ​ពុក​ម្តាយ​សង្ស័យ​ថា​ជា​រឿង​ស្នេហា​ត្រីកោណ ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ មីនា វេលា​ម៉ោង០​៩ និង​៥​នាទី​ព្រឹក ស្ថិត​​​ក្នុងភូមិ​អូរ​កន្សែង ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។ ក្រោយពី​មានការ​ភ្ញាក់ផ្អើល អាណាព្យាបាល​បាន​ជូនដំណឹង​ទៅ​នគរបាល​ក្រុង​បាន​លុង ដោយ​មាន​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​ចុះ​មក​ធ្វើការ​ត្រូ​ត​ពិនិត្យ​សព​នារី​រង​គ្រោះ​ផង​ដែរ ។ សមត្ថកិច្ច​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ឆៃ រ័​ត្ន​
សុ​គ​ន្ធា អាយុ​២៧​ឆ្នាំ នៅ​លីវ ជា​ម្ចាស់​ហាង​គុយទាវ​ឡាវ មាន​យីហោ​ «នារីរ័ត្ន​គ​ន្ធា» ។ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជាក់​​​ថា ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួច សព​នាង​គ្មាន​រឿង​ឃាតកម្ម​នោះ​ទេ គឺ​ពិតជា​ស្លាប់ ​ដោយ​សារ​ការ​ចង.ក​ធ្វើ​អត្តឃាត​សំលាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​នាង​យក​ក្រមា​ចង​.​ក​នឹង​ចំរឹង​ប​ង្អូ​ច​បន្ទប់​របស់​ខ្លួន​ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ ។

ឪពុក​ម្តាយ​នៃ​សព​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ថ្ងៃ​នាង​ចង.ក​ពីរ​ថ្ងៃ គឺ​នាង​ព្យាយាម​លេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​រួច​មក​​ហើយ តែ​ឪពុក​ម្តាយ​ដឹង ​ក៏​សុំ​អង្វរ​កូន​កុំឱ្យ​គិត​ខ្លី​បែប​នេះ​អី ។ រីឯ​មូលហេតុ​នៃ​ចង​.​ក​នេះ បើ​តាម​ការ​សង្កេត​​របស់​ឪពុក​ម្តាយ​ថា កូនស្រី​របស់​គាត់​ទំនង​មាន​ទំនាក់ទំនង​ស្នេហា ​ជាមួយ​បុរស​ណា​ម្នាក់​ហើយ ទើប​ធ្វើ​ឱ្យ​នាង​ខូចចិត្ត​ចង់​តែ​ចង​.​ក​សម្លាប់​ខ្លួនឯង​បែប​នេះ ។ ក៏​ប៉ុន្តែ​ឪពុក​ម្តាយ​មិន​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា បុរស​ជា​គូស្នេហ៍​ដែល​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​នេះ​មានឈ្មោះ​អ្វី​ឬ​នៅ​ទីណា​នោះ​ទេ ។ នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ ព្រោះ​ឃើញ​កូន​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ស្ទើរ​រៀង​រាល់ ថ្ងៃ ។ ចំពោះ​ការ​សុំ​ព័ត៌មាន​លម្អិត ជុំវិញ​ការ​ធ្វើ​អត្តឃាត​នេះ មិន​បាន​ទទួល​ជោគជ័យ​ទេ ដោយសារ​ក្រុម​គ្រួសារ​មាន​តែ​ការ​សោក​ស​ង្រែ​ង​ស្តាយ​ជីវិត​របស់​កូន​ស្ត្រី​ដ៏​ស្រស់​ផូរផង់​ដែល​ឃ្លា​តទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ។

បងប្អូន​សាច់ញាតិ​សព​ប្រាប់​ថា ពេល​នាង​ធ្វើ​សកម្មភាព​ចង​.​ក​ភ្លាម ឪពុក​ម្តាយ​និង​សាច់ញាតិ​ក៏​បានដឹង​ភ្លាម​ៗ​ដែរ ហើយ​បាន​ស្រាយចំណង​ស្ទាប​សាច់​នៅ​ក្តៅ ព្រមទាំង​យក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ក៏​ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់​ថា​សង្គ្រោះ​មិន​បាន​ទេ នាង​ស្លាប់​បាត់​ទៅ​ហើយ ។ រឿងរ៉ាវ​ស្នេហ៍ ពិតជា​មិន​អាច​លេង​គ្នា​៣​នាក់​បាន​ទេ ។ កាលណា​លេង​គ្នា​៣​នាក់​គេ​ហៅ​ថា «​ស្នេហា​ត្រីកោណ​» ច្រើន​តែ​មាន​វិបត្តិ ។ ការ​សង្ស័យ​សម្រាប់​ក្រុម​គ្រួសារ​ដោយសារ​តែ​មិន​ចង់ឱ្យ​រឿងរ៉ាវ​ធ្វើ​អត្តឃាត​នេះ​ទាក់ទិន​ដល់​នរណា​ម្នាក់​ទៀត​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ