ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សាច់​ត្រី​ដាក់​សារធាតុ​គីមី

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង​នៅ​រសៀល​ថ្ងៃ​ទី​១១…

ខេត្តតាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​សិប្បកម្ម​ផលិត​ប្រហុក​ឈ្មោះ យិ​ន យ៉ុ​ង នៅ​ភូមិ​រលួស ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ដោយ​ក្នុង​នោះ​ជា​លទ្ធផល គឺ​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី Formalin ដាក់​ក្នុង​សាច់​ត្រី​ចំនួន​១២​បាវ ស្មើនឹង​៨៤០ គីឡូក្រាម ដែល​សាច់​ត្រី​ខូចគុណភាព​នេះ គឺ​បាន​មក​ពី​ឈ្មួញ​ឈ្មោះ វ៉ាង ដែល​បាន​ដឹក​សាច់​ត្រី​នេះ យក​មក​លក់ ហើយ​សាច់​ត្រី​ប្រហុក​នេះ​ឈ្មួញ​បាន​លួច​នាំ​ចូល​មក​ពី​ស្រុក​យួន យក​លក់​ចែកចាយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​ដើម្បី​កែ​ច្នៃ រួច​លក់​បន្ត​នៅ​តាម​ផ្សារ និង​ដឹក​តាម​ម៉ូតូ​ដើរ​លក់​ឲ្យ​ប្រជាពលរដ្ឋ​តាម​ភូមិ ។

លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​បាន​ឲ្យ​ដឹង​ថា សាច់​ត្រី​ដែល​ប្រជាពលរដ្ឋ​នៅ​ទី​នេះ យក​មក​ធ្វើ​ជា​ប្រហុក​ភាគច្រើន គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​សាច់​ត្រី​ទាំងនោះ បាន​ដាក់​នូវ​សារ​ធាតុគីមី Formalin ដែល​ធ្វើ​ឲ្យ​សាច់​ត្រី​មានគុណ​ភាពល្អ មិន​ស្អុយ ទុក​បាន​យូរ ហើយ​ចំពោះ​សារធាតុ​គីមី Formalin នេះ គឺ​ប្រើ​ទៅ​លើ​សាកសព ដោយ​ធ្វើ​ឲ្យ​អ្នក​ហូប​មាន​គ្រោះថ្នាក់​ដល់​សុខភាព សម្ពោធ​ឈាម​ធ្លាក់​ចុះ វិលមុខ ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

បញ្ហា​នេះ​ក្រុម​ឈ្មួញ​មិន​ដែល​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​យក​ទៅ​ទទួលទាន​នោះ​ឡើយ សំខាន់​បំផុត​នោះ​ពួក​គេ​បាន​ចំណេញ​លុយ​ច្រើន ចំពោះ​អ្នកលក់​យើង នឹង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ទិញ​ត្រី​ប្រហុក​ប្រភេទ​នេះ​លក់​បន្ត​ទៀត ហើយ​បើ​នៅ​តែ​លក់​បន្ត​ទៀត​នឹង​ទទួលទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ