ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ជា​ឱ្យ​តាម​រក​ជន ​ដែល​ប្រើ​​ហិ.ង្សា​បង្ហូរឈាម​​អស់​ទាំង​​នេះ​​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងពាក់ព័ន្ធ​ករណី​រថយន្ត​ម៉ាក GREAT WALL​​មួយគ្រឿង​ ក្នុង​​នោះ ​អ្នក​បើកបរ​ត្រូវ​បាន​ស្គាល់​ថា ជា​អតីត​សាស្ត្រាចារ្យ​ម្នាក់​ហើយត្រូវ​ពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​​ដោយ​​ដុំ​ថ្ម​វាយ​​ក្បាល​​និង​វាយ​កម្ទេច​រថយន្តគាត់​​​ ក្រោយចោទថា បាន​បង្ក​គ្រោះថ្នាក់​ច​រា​រណ៍​នោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងពាក់ព័ន្ធ​ករណី​រថយន្ត​ម៉ាក GREAT WALL​​មួយគ្រឿង​ ក្នុង​​នោះ ​អ្នក​បើកបរ​ត្រូវ​បាន​ស្គាល់​ថា ជា​អតីត​សាស្ត្រាចារ្យ​ម្នាក់​ហើយត្រូវ​ពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​​ដោយ​​ដុំ​ថ្ម​វាយ​​ក្បាល​​និង​វាយ​កម្ទេច​រថយន្តគាត់​​​ ក្រោយចោទថា បាន​បង្ក​គ្រោះថ្នាក់​ច​រា​រណ៍​នោះ គិត​មក​ដល់​វេលា​ម៉ោង​១០ព្រឹកថ្ងៃទី១២ មីនា នេះ ​គឺ​ត្រូវ​​លោក​អគ្គស្នង​ការ​​នគរបាល​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឱ្យ​​កម្លាំង​សមត្ថ​កិច្ចទាំងអស់ ត្រូវ​ស្រាវ​ជ្រាវរក​​ជនដែល​បង្កហិង្សា​ ​ដូច​​ដែល​មាន​សកម្មភាព​នៅ​ក្នុង​វី​ដេ​អូ​បាន​បង្ហោះ​នោះ ដើម្បី​​ឱ្យ​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ។ ការចេញបញ្ជា​បែបនេះ គឺបន្ទាប់ពី​​កង​កម្លាំង​បាន​​ស្រាវ​ជ្រាវ​​រកឃើញថា ​គឺ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​រថយន្ត​​ GREAT WALL នេះ​បុក​ពីក្រោយ​​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​១៦០ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ខណៈ​​រថយន្តនេះ ​​​បើក​គេច​ពី​ការ​ដេញ​តាម​របស់​ម៉ូតូ​ជា​ច្រើន​គ្រឿង​​​ចាប់ពី​ចំណុចខណ្ឌប្ញស្សីកែវ​​មក ។

​បុរស​​រង​គ្រោះ​និង​​ជាជន​ជាប់ចោទ​​បង្ក​គ្រោះថ្នាក់​ច​រា​រណ៍​នេះ ​ឈ្មោះ​ស៊ុ​យ សា​រ៉េ​ត អាយុ​៥២​ឆ្នាំ បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុមហ៊ុន និង​ជា​អតីត​សាស្ត្រាចារ្យ​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក GREAT WALL ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ 2AP-9719 (រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម) ។ ដោយ​ឡែក ភាគី​ខាងម៉ូតូ​ជន​រង​គ្រោះ​កាន់ សឹ​សេង អាយុ​៥៩​ឆ្នាំ ជា​អ្នកទិញ​អេ​ត​ចាយ មាន​ទីលំនៅ​ផ្ទះ​លេខ​60C ផ្លូវ​លេខ​២២៧ ភូមិ​៩ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក (រង​របួសធ្ងន់ ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​មួយ​) ​។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ចំពោះ​​ព័ត៌មាន​ដែលបាន​​អះអាង​ថា ​មុន​ពេល​កើតហេតុ​ដំបូង គឺ​​រថយន្ត​ម៉ាកGREAT WALLខាងលើ បាន​បង្ក​គ្រោះថ្នាក់​នៅ​ខណ្ឌ​ប្ញ​ស្សី​ ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​​នោះ​ គឺ​កម្លាំង​នគរបាល​រក​មិនឃើញ​អ្នក​របួស​នោះ​ទេ ហើយ​ក៏​មិន​មាន​ពាក្យបណ្តឹង​ពីខាង​​ជន​រង​គ្រោះ​​នោះ​​ដែរ ។ ដោយឡែក​ ដែល​ថា​រថយន្ត GEAT WALL នេះ​ ពេល​កំពុង​បើក​គេច​បាន​បុក​​គេ​មួយ​កន្លែងទៀត ​នៅចំណុច​​សង្កាត់​ផ្សារ​​ថ្មីនោះ ក៏​រក​មិនឃើញ​អ្នក​រង​របួស​​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​រថយន្ត​នេះ​បើក​​រ​ត់​ដល់​ចំណុច​ផ្លូវ​១៦០ ក្នុង​សង្កាត់​ទឹកល្អក់​២​នោះ គឺ​​​បាន​បើក​បុកម៉ូតូ​ជនរងគ្រោះ​ម្នាក់​​​ពីក្រោយ​មែន ។

គួរ​​រំលឹក​ទៀតថា កាលពីល្ងាចថ្ងៃទី១១ មីនា នោះ រថយន្ត​ម៉ាក GREAT WALLមួយ​គ្រឿង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា ដេញ​វាយ​កម្ទេច ហើយ​ម្ចាស់​រង​របួសធ្ងន់​ពោរ​មុខ បែកក្បាល ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ព្យា​យាម​បើក​រត់ និង​បុក​ជា​បន្តបន្ទាប់​ទៀត ​។ ហេតុការណ៍​​​ភ្ញាក់ផ្អើល​នេះ  ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ១៥៦ កែង​ផ្លូវ​លេខ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ ។ ​

តាម​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុរថយន្ត​នោះ​ បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍​នៅ​តាម​ផ្លូវ​ទៅ​វត្ត​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ​ក្នុង​ខណ្ឌឫស្សីកែវ​ ។ នៅ​ក្នុង​ការ​គ្រោះថ្នាក់​នោះ គេ​ពុំ​ដឹងច្បាស់​ថា មាន​មនុស្សរ​ងរ​បួសឬ​យ៉ាងណា​នោះ​ទេ ​។ ​បន្ទាប់​ពី​គ្រោះថ្នាក់​ រថយន្ត​GREAT WALLក៏​បាន​ព្យាយាម​បើក​រត់​មករង្វង់​មូល​គួ​ច​កាណុង ដោយ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា ដេញ​តាម​ប្រសាច ​។ ទោះបីជា​យ៉ាងណា​រថយន្ត​នៅ​តែ​ព្យាយាម​បើក​រត់​ហើយ ក៏​បាន​ជួប​គ្រោះថ្នាក់​បុក​ម៉ូតូ​នៅ​ខាងជើងផ្សារ​ថ្មី​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​តែ​ពុំ​ទាន់​ដឹង​ច្បាស់​ឡើយ​ហើយ​រថយន្ត ក៏​បាន​ព្យាយាម​បើក​រត់​បន្ត​ទៀត​ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ប្រជា​ព​រដ្ឋ ក៏​បាន​នាំ​គ្នា​ដេញ​កាន់តែ​ច្រើន និង​ខ្លះ ក៏​បាន​ស្រែ​កថា រថយន្ត​បុក​មនុស្ស​ស្លាប់​បើក​រត់​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ដេញ​តាម​មាន​កំហឹង រឹតតែ​ខ្លាំង​។ នៅ​ពេល​ធ្ចើ​ដំណើរ មក​ដល់​មូលដ្ឋាន​ខណ្ឌទួល​គោក ចំណុច​ផ្លូវ​លេខ​១៦០ ក្បែរផ្លូវ​លេខ ២៦១​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ក៏​បាន​បុក​មូ​តូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស ហើយ​រថយន្ត​ក៏​បាន​បន្តដំណើរ ដោយ​មាន​ប្រជា​ពលរ​ដ្ន​នាំ​គ្នា​ដេញ​តាម​ពីក្រោយ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​រថយន្ត​ធ្វើ​ដំណើរ​ដល់​ខាងត្បូង​មន្ទីរពេទ្យ ព្រះ​កុ​សុះ​មះ ត្រង់​ចំណុច​ផ្លូវ​លេខ​១៥៦ កែង​ផ្លូវ​លេខ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ រថយន្ត​នោះ​បែក​ធុង​ទឹក ទៅ​មុខ​មិន​រួច ក៏​ត្រូវ​ប្រជា​ពលរ​ដ្ន​នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​យក​តែ​ឈ្នោះ​ដៃ រង​របួសធ្ងន់​តែ​ម្តង​។ ភ្លាម​ៗ នោះ​នគរបាល​រួម​ជាមួយ​សណ្តាប់ធ្នាប់​ខណ្ឌទួលគោក ជួយ​អន្តរាគមន៍ ហើយ ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ជុំវិញ​គ្រោះថ្នាក់​នោះ​គេ​ពុំ​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​រង​របួស​ឡើយ ?​។ រថយន្ត​នោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ ចរាចរណ៍​ផ្លូ​គោក ដើម្បី​ធ្វើការ​ដោះស្រាយ ។

អត្ថបទសរសេរ ដោយ