ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ពេញទំហឹង​ស្លា.ប់​ម្នាក់​របួសធ្ងន់​៣​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​កំពុង​តែ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង បាន​បត់​ត្រឡប់​ក្រោយ​ធ្វើ​ឲ្យ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​ដ៍​រន្ធត់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​កំពុង​តែ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង បាន​បត់​ត្រឡប់​ក្រោយ​ធ្វើ​ឲ្យ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​ដ៍​រន្ធត់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ សៀ វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កាន់​ឃ្លាំង ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំនើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះម៉ូតូ​​មួយ​គ្រឿង​ម៉ាក​PCX ពណ៌​ស បើក​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ស៊ុ​យ​គី​ឡែ​ត​ពណ៌​ស ជិះ​ដោយ​យុវជន​៣​នាក់​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ PCX បាន​បត់ត្រឡប់​ក្រោយ​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ឡែ​ត​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ឡែ​ត​ដួល​បោក​ក្បាល​​រង​របួសធ្ងន់​ទាំង​៣​នាក់ ចំណែក​អ្នក​បើក​ម៉ូតូ​PCX​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​អ្នក​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាម​ផ្ល​វ​ច្បាប់ ។ ដោយឡែក​សព​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ