ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ជួញដូរ​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ទើប​អស់លក្ខណ៍

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ជួញដូរ​គ្រឿង ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ឡុ​ង ឆាយ​បៀ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០៥​កូន​ថង់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​ចំនួន​០១​គ្រឿង និង​សម្ភារ​សម្រាប់​ច្រក​គ្រឿង​មួយ​ចំនួន ។

លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​(​ជនសង្ស័យ​)​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ ក្រោយ​​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ