ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​គ្នា​តិចតួច​ទាស់សម្តី​គ្នា​តឹង​សរសៃ​.​ក​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​វាយតប​គ្នា​តាម​ដងផ្លូវ​បណ្តាល​រង​របួស​ទាំង​សងខាង​ដោយ​សារ​តែ​ការ​បើកបរ​ខ្វះ​ការ​អធ្យាស្រ័យ និង​ទាស់សម្តី​គ្នា​បន្តិចបន្តួច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​៥៩៨​កែង​នឹង​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​វាយតប​គ្នា​តាម​ដងផ្លូវ​បណ្តាល​រង​របួស​ទាំង​សងខាង​ដោយ​សារ​តែ​ការ​បើកបរ​ខ្វះ​ការ​អធ្យាស្រ័យ និង​ទាស់សម្តី​គ្នា​បន្តិចបន្តួច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​៥៩៨​កែង​នឹង​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​គេ​ឃើញ​បុរស​ដែល​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ម៉ូ​វ៍ ពណ៌​ស ពាក់​ផ្លា​ក​លេខ នគរបាល ១-០៧០៦ និង​នារី​ជា​ប្រពន្ធ​រួម​ដំណើរ​ពីក្រោយ ដោយ​ធ្វើ​ដំណើរ​ចេញ​មក​ពី​ផ្ទះ​បង​នៅ​ម្តុំ​ពោធិ៍​ចិន​តុង​ហើយ​បំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ ដែល​ជិះ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើ​ហេតុ​ក៏​បម្រុង​បត់​ឆ្វេង​ទៅ​ផ្លូវ​៥៩៨ ខណៈ​ស្រប​ពេល​ដែល​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​អាយ​ខន ពណ៌​បៃតង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១W-៤៩៥៣ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​បឹង​ទំពុន​ហើយ​បំណង​ជិះ​ទៅ​ផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បម្រុង​នឹង​បត់​ឆ្វេង​ទៅ​ផ្លូវ​១៩៨៦​ហើយ​ក៏​បាន​អក​ហ្សឺ​នឹង​ម៉ូតូ​ម៉ូ​វ៍​ខាងលើ​ហើយ​ភាគី​ទាំង​ពីរ​ក៏​ទាស់​ពាក្យ​សម្តី​គ្នា​យ៉ាង​តឹង​សរសៃ​.​ករ​ហូត​នាំ​ឲ្យ​បុរស​ទាំង​ពីរ​នាក់​នោះ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​បុរស​ជា​មន្ត្រី​នគរបាល​រង​របួស​បែកក្បាល និង​បុរស​ខាង​ម្ចាស់​ម៉ូតូ​អាយ​ខន​រង​របួស​ហើម​មុខ​បន្ទាប់​មក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ភាគី​ទាំង​សងខាង​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ