ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​កោះ​ប៉ែន​កសាង​ហើយ និង​គ្រោង​សម្ពោធ​ឆាប់​ៗ​នេះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ពាន​កោះ​ប៉ែន​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ហើយ ដោយ​បាន​កសាង​រួចរាល់​ស្ថាពរ​អស់​ទឹកប្រាក់​ចំនួន​១៣​លាន​ដុល្លារ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម មាន​ប្រវែង​ជាង​៧៧៩​ម៉ែត្រ មាន​បំពាក់​ភ្លើងអគ្គិសនី​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​ថែម​ទៀត…

ខេត្តកំពង់ចាម ៖ ស្ពាន​កោះ​ប៉ែន​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ហើយ ដោយ​បាន​កសាង​រួចរាល់​ស្ថាពរ​អស់​ទឹកប្រាក់​ចំនួន​១៣​លាន​ដុល្លារ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម មាន​ប្រវែង​ជាង​៧៧៩​ម៉ែត្រ មាន​បំពាក់​ភ្លើងអគ្គិសនី​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​ថែម​ទៀត ។

https://www.facebook.com/kohsantepheap/videos/1665177243602451/

​សាមណេ ចាន់ ថា គង់នៅ​វត្ត​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ មីនា ២០១៨​ថា ទំនេរ​ពី​ការ​សិក្សា​នោះ​ព្រះ​អង្គ​ឲ្យ​សិស្ស​ជូន​តាម​ម៉ូតូ​និមន្ត​មក​មើល​ស្ពាន​កោះ​ប៉ែន ដោយ​ផ្ទាល់​តែ​ម្តង ក្នុង​ពេល​ដែល​ឈរ​នៅ​ត្រង់​ផ្នែក​កណ្តាល​ស្ពាន ពិតជា​ស្រឡះ​មុខមាត់ ហើយ​ក៏​បានឃើញ​ទេសភាព​ស្អាត​មាន​មនុស្ស​ច្រើន នាំ​គ្នា​មក​ងូតទឹក​លេង​នៅ​ឆ្នេរ​កោះ​ប៉ែន មាន​ជា​បន្តបន្ទាប់​តាំងពី​ម៉ូតូ និង​រថយន្ត ហើយ​ខ្លះ​ទៀត​បាន​នាំ​គ្នា​ងូតទឹក​ទន្លេ​លេង​សប្បាយ ឫ​ជិះ​បង្ហួស​ទៅ​មើល​ការ​ដាំ​ដុះ​របស់​ពលរដ្ឋ​នៅ​កោះ​ប៉ែន​ដែល​មាន​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​មុខ ។

លោកតា ស៊ា​ង ហាក់ អាយុ​៧៥​ឆ្នាំ នៅ​ភូមិ​កំពង់​ត្រុំ​លើ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម មាន​ប្រសាសន៍​ថា តាំងពី​សង្គមចាស់​នៅ​ពេល​ដែល​អ្នក​កោះមិត្ត ត្រូវធ្វើ​ដំណើរ​មក​កាន់​ក្រុង​កំពង់ចាម ត្រូវ​តែ​ឆ្លង​កាណូត​ឈ្មួ​ល ការ​លំបាក​នេះ​បាន​កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ ។ មាន​ពេល​ខ្លះ​ត្រូវ​តែ​រង់ចាំ​រហូត​ដល់​ទៅ ២ ឫ​៣​ម៉ោង​ទើប​កាណូត​ចេញដំណើរ ហើយ​បើ​មាន​បងប្អូន​ឈឺ​ចង់​ឆ្លង​កាណូត​រហ័ស​នោះ គឺ​ត្រូវ​ប៉ាវ​កាណូត​អស់​លុយ​ច្រើន​ទើប​គេ​ព្រម​ឆ្លង​ឲ្យ ។ តែ​ដោយសារ​គុណ​បំណាច់​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​នូវ​ស្ពានបេតុង​ថ្មីស្រឡាង​នឹង​បាន​ឲ្យ​ពលរដ្ឋ​ឆ្លង​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ឆ្នាំ​២០១៧ រហូត​មក​ដល់​សព្វថ្ងៃ​ទាំងនេះ គឺ​បាន​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​បាន​យ៉ាងច្រើន លែង​ព្រួយ​ឆ្លង​កាណូត​ឈ្មួ​ល​បន្ត​ទៀត ។

លោកស្រី សា​មឿ អាយុ​៦៥​ឆ្នាំ​នៅ​ភូមិ​រកា​លើ​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ប្រាប់​ថា ផ្លូវ​មុខ​ផ្ទះ​របស់​គាត់​កាលពី​ក្រោយ​ឆ្នាំ​១៩៧៩ ជា​ប្រភេទ​ផ្លូវ​ដី តែ​ក្រោយមក​ត្រូវ​បាន​អភិ​វ​ឌ្ឈ​ន៍​ជា​ផ្លូវ​ក្រាល​កៅស៊ូ​នឹង​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ អ៊ុត​កៅស៊ូ​ថែម​ទៀត ឡើង​រលោង​ទាំងនេះ​ជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក ។

ជាមួយ​នោះ​ក៏​មាន​ស្ពានបេតុង​១​ត​ភ្ជាប់​ទៅ​ឃុំ​កោះមិត្ត ស្រុក​ក​កំពង់សៀម ដោយ​ធ្វើ​ដំណើរ​ទៅ​បាន​រហ័ស​ទាន់ចិត្ត ផ្លូវ​បាន​ស្អាត ហើយ​ធ្វើ​យ៉ាងណា​រាល់​ការ​បើកបរ​ត្រូវ​បន្ថយល្បឿន​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។

ឯកឧត្តម​គង់ អៀង ទីប្រឹក្សា​សម្តេច​តេ​ជោ និង​ជា​នាយករង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​កោះ​ប៉ែន​នេះ ត្រូវ​បាន​កសាង​ឡើង​នៅ​ចុងឆ្នាំ​២០១៣ និង​បាន​រួចរាល់​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​បាន​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​១៣​លាន​ដុល្លារ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​សែន ។ ហើយ​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ មីនា ២០១៨​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​សែន ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​នឹង​ដឹក​កសិផល​មក​កាន់​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ