ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថា ៖ មិន​ហ៊ាន​ចេញ​ទិញ​ឥ​វ៉ា​ន់​ទេ តែង​លួច​ទៅ​ម៉ោង​២​យប់​​លំបាកណាស់

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មក​ពី​ក្រុង Mansfield ចក្រភព​អង់គ្លេស បាន​ក្លាយទៅជា​មនុស្ស​មាន​ក្លន​លូន​ធំ​ជាងគេ​លើ​លោក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មក​ពី​ក្រុង Mansfield ចក្រភព​អង់គ្លេស បាន​ក្លាយទៅជា​មនុស្ស​មាន​ក្លន​លូន​ធំ​ជាងគេ​លើ​លោក ដែល​ក្លន​នោះ​មាន​ទម្ងន់​ដល់​ទៅ​ជិត​៣២​គីឡូក្រាម​។

អតីត​អង្គរក្ស Dean Carron ដែល​ធ្លាក់ខ្លួន​ដើរ​មិន​ចង់​រួច ហើយ​ត្រៀម​តែ​នឹង​ជិះរទេះ​រុញ ត្រូវ​បាន​ប្រាប់​ពី​គ្រូពេទ្យ​ថា នឹង​មិន​អាច​ព្យាបាល​ជា​បាន​ទេ​។ នេះ​គឺ​មក​ពី​ផលវិបាក​នៃ​ការ​វះ​ខ្នែងពោះវៀន​កាលពី​ឆ្នាំ​២០១០ ដែល​ធ្វើ​ឲ្យ​ធ្លាយ​ស្នាម​វះ ហើយ​ពោះវៀន​លូន​ចេញ​ពី​ស្រោមពោះ​បែប​នេះ​។ កាលនោះ គ្រូពេទ្យ​បាន​វះកាត់​ព្យាបាល​ដែរ តែ​ពេល​នេះ​គឺ​វា​មិន​អាច​ទៅ​រួច​ទៀត​នោះ​ទេ ដោយសារ​តែ​ធំ​ជ្រុល​។ ម្យ៉ាងវិញទៀត ការ​វះកាត់​នឹង​ត្រូវ​អស់​លុយ​ច្រើន ដែល​ត្រូវ​ចំណាយ​ដល់​ទៅ​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ក្រោយ​ពេល​ធ្លាក់ខ្លួន​ក្នុង​ស្ថានភាព​បែប​នេះ​។ លោក​ថា លោក​មិន​ហ៊ាន​ចេញ​ទិញ​ឥ​វ៉ា​ន់​ពេល​មាន​មនុស្ស​នោះ​ទេ​។ លោក​តែងតែ​លួច​ចេញ​ទៅ​ទិញ​អីវ៉ាន់​នៅ​ម៉ោង​២​យប់ ដែល​ជា​ពេល​គ្មាន​មនុស្ស​ច្រើន​នៅ​ជុំវិញ​។ ខ្មាស់​គេ​គឺ​មធ្យម​​ទេ តែ​ភាព​លំបាកលំបិន​ក្នុង​ខ្លួន​គឺជា​ករណី​មិន​អាច​មើល​រំលង​បាន​។ ដោយសារ​តែ​ក្លន​ធំ​ពេក ខ្នង​របស់​លោក Dean ឈឺចាប់​យ៉ាង​ខ្លាំង​។ នា​ពេល​នេះ លោក​មាន​តែ​ផ្លូវ​ម្យ៉ាង​គត់ គឺ​ត្រូវ​ចាំ​មាន​រទេះរុញ​ជា​យានជំនិះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ