ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ៖ ការ​ដឹកនាំ​ប្រទេស​មិន​យក​គំរូ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ការ​អភិវឌ្ឍន៍​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មិន​យក​គំរូ​តាម​បណ្តា​ណាមួយ​នោះ​ទេ ព្រោះ​កម្ពុជា​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​អស់ហើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មិន​យក​គំរូ​តាម​បណ្តា​ណាមួយ​នោះ​ទេ ព្រោះ​កម្ពុជា​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​អស់ហើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ឃើញ​រូបភាព​មានការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​បណ្តា​មួយ​ចំនួន​តាម​រយៈ អតីត​បក្ស​ប្រឆាំង​ដែល​យក​ធ្វើ​ជា​បង្អែក​ពីក្រោយ​ខ្នង ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨​ថា តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ១៩៩១ និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក្នុង​ការ​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស ដើម្បី​ធានា​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សេចក្តីសុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ចាំបាច់​ចាត់វិធានការ​ណ៍ ផ្លូវច្បាប់ ចំពោះ​គណបក្សប្រឆាំង​ដែល​បាន​ឃុ​ប​ឃឹ​ត​ជាមួយ​បរទេស​ក្នុង​ការ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​សុខ ឥ​សាន​ក៏​បាន​ឲ្យ​ដឹង​ថា បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ដោយ​គ្មាន​វត្តមាន​អតីត​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ ។ ប្រជា​ជ​កម្ពុជា​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​៨៤ ភាគរយ​ដែល​នឹង​អញ្ជើញ​ទៅ​បោះ​ឆ្នោត សម្តែង​ឆន្ទៈ​របស់​ខ្លួន​ដោយ​សេរី និង​ឯករាជ្យ ។ អតីត​បក្ស​ប្រឆាំង និង​អានុភាព​ប្រតិកិរិយា​ទាំង​ក្នុង និង​បរទេស​គ្មាន​សិ​ទ្ឋិ​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ជា​ដាច់ខាត ។

លោក​បញ្ជាក់​ថា «​សូម​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​មាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី ស្មើ​សិទ្ធិ ស្មើភាព​ជាមួយ​ប្រទេស​នៅ​លើ​ពិភពលោក ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ស្វ័​យស​ម្រេច ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ។ កម្ពុជា​មិន​រៀនសូត្រ​ពី​ប្រទេស​ណា​ទេ ដោយសារ​កម្ពុជា​មាន​បទ​ពិសោធ​ន៏​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លងកាត់​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ធ្លាប់​រង​ទុក្ខវេទនា​បង្ក ដោយ​បរទេស​ដែល​តែងតែ​ចង់បាន​កម្ពុជា​ជា​ភូមិសាស្ត្រ​ន យោ​បាយ​របស់​ខ្លួន ។ ពួក​មហាអំណាច​ចក្រពត្តិនិយម​ធ្លាប់​លូកដៃ​ប្រឡាក់​ឈាម​កម្ពុជា​យ៉ាង​ឈឺចាប់ និង​រង​ទុក្ខវេទនា​រាប់​មិន​អស់​ទៅ​ហើយ មិនបាច់​មក​ប្រដៅ​កម្ពុជា​ទៀត​ទេ » ។

សូមរ​ឮ​កថា ការ​ប្រកាស​ជំហរ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុម​អតីត​បក្ស​ប្រឆាំង​បាន​កំពុង​ដើរ​កៀរគរ​ឲ្យ​បណ្តា​ប្រទេស​មហាអំណាច​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន ដោយ​ក្រុម​នេះ​ចោទ​សម្តេច​ថា កំពុង​រំលោភសិទ្ធិ​មនុស្ស មិន​គោរព​លទ្ធិប្រជាធិបតេយ្យ ។
យ៉ាងណា​ក្តី​បើ​តាម​អ្នកវិភាគ​ប្រកាន់​កណ្តាល​នាំ​គ្នា​លើក​ឡើង​ថា ការ​ប្រកាស​ជំហរ​របស់​បក្ស​កាន់​អំណាច​នេះ ដោយសារ​គណបក្ស​នេះ​ធ្លាប់​ដឹកនាំ​ប្រទេស​ដោយ​បាតដៃ​ទទេ រហូត​ដល់​មាន​អភិវឌ្ឍន៍​មក​ដល់​ពេល​បច្ចុប្បន្ន​មិន​បាន​យក​គំរូ​តាម​បណ្តា​ប្រទេស​ណាមួយ​នោះ​ទេ គឺ​ពឹង​លើក​ការ​ចរចា​គ្នា ។

អ្នកវិភាគ​ក៏​បាន​លើក​ឡើង​ថា បក្ស​ប្រឆាំង​តែងតែ​រក​ចំណុច​វិជ្ជមាន​របស់​អ្នកដឹកនាំ​ប្រទេស​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ជា​ទន់​ចង់បាន​ប្រជាប្រិយភាព​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ម្តង​ៗ ។ ប្រសិនបើ​បក្ស​ប្រឆាំង​យកគំនិត​ល្អ​ៗ សម្រាប់​អភិវឌ្ឍន៍​ជា​ការ​ល្អ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ