ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់​ចំណាប់ខ្មាំង​ក្នុង​អគារ​មួយ​​ស្លា.ប់​4​នាក់

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មីនា ថា ការ​ចាប់​ចំណាប់ខ្មាំង​រយៈពេល​ច្រើន​ម៉ោង​ក្នុង​អគារ​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ក្នុង​នោះ​រួម​មាន​ជនសង្ស័យ​ផង​ដែរ ។ អគារ​កើត​មានរឿង​នេះ​ជា​អគារ​សម្រាប់​បណ្តា​អតីត​យុទ្ធ​ជន​កងទ័ព​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មីនា ថា ការ​ចាប់​ចំណាប់ខ្មាំង​រយៈពេល​ច្រើន​ម៉ោង​ក្នុង​អគារ​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ក្នុង​នោះ​រួម​មាន​ជនសង្ស័យ​ផង​ដែរ ។ អគារ​កើត​មានរឿង​នេះ​ជា​អគារ​សម្រាប់​បណ្តា​អតីត​យុទ្ធ​ជន​កងទ័ព​អា​មេ​រិ​ក ។

ការ​ចាប់​ចំណាប់ខ្មាំង​ប្រកបដោយ​សោកនាដកម្ម​នេះ​កើត​មាន​មិន​ដល់​១​ខែ​ផង ក្រោយ​ពី​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់ ប្រើ​កាំភ្លើង​វាយលុក​មួយ​ដើម​បាញ់​សម្លាប់​មនុស្ស​១៧​នាក់ ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា ។

ព្រឹទ្ធ​សមាជិក​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា លោក BILL DODD ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ជនសង្ស័យ​ជា​អតីត​យុទ្ធ​ជន​កងទ័ព​ដែល​មាន​បញ្ហា​សរសៃប្រសាទ​ម្នាក់ ។ បណ្តា​ចំណាប់​ខ្មាំង​ជា​និយោជិត​បម្រើ​ការ​ក្នុង​អគារ​ដ៏​ធំ​នេះ ។ ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក្តី បណ្តា​អ្នក​ចរចា​របស់​ប៉ូលិស​នៅ​តែ​ពុំ​អាច​ទាក់ទង​បានជា​មួយ​ជនសង្ស័យ​ក្រោយ​ពី​ជន​នេះ​បាញ់​តតាំង​ជាមួយ​នាយ​ប៉ូលិស​ម្នាក់ ។

ស្ថិត​នៅ YONTVILLE ភាគ​កណ្តាល​នៃ​ទីក្រុង NAPA VALLEY ចម្ងាយ​៩៧​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ប្លុក​អគារ​នេះ​ជា​ប្លុក​យ៉ាង​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេ​រិ​ក​សម្រាប់​ការ​ស្នាក់​នៅ​របស់​បណ្តា​អតីត​យុទ្ធ​ជន ។ អតីត​យុទ្ធ​ជន​ប្រមាណ​ជា​១.០០០​នាក់ រស់នៅ​ទីនោះ ។ ការ​ចាប់​ចំណាប់ខ្មាំង​ចាប់ផ្តើម​នា​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយ​ចប់​ជិត​១០​ម៉ោង​ក្រោយមក ។

ពេល​ប៉ូលិស​អាច​ចូល​ទៅ​ដល់​បន្ទប់​កន្លែង​ចាប់​ចំណាប់ខ្មាំង​ប្រទះ​ឃើញ​សាកសព​នារី​៣​នាក់ និង​សាកសព​ខ្មាន់កាំភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ