ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​​សាកល្បង​មី​ស៊ី​ល​ទំនើប KINJAL

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កងទ័ពអាកាស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១០ មីនា បាន​បាញ់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​មី​ស៊ី​ល​រត់លឿន​ជាង​សំឡេង​ច្រើន​ដង ធុន KINJAL ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ កងទ័ពអាកាស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១០ មីនា បាន​បាញ់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​មី​ស៊ី​ល​រត់លឿន​ជាង​សំឡេង​ច្រើន​ដង ធុន KINJAL ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ។

ដោយ​ផ្សាយ​វី​ដេ​អូ​មួយ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ធុន MIG-31 មួយ​គ្រឿង​នា​ថ្ងៃ​ទី​១០ មីនា បាន​បាញ់​សាក​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ធុន KINJAL ដែល​ទៅ​ត្រូវ​គោលដៅ​របស់​វា​នៅ​ឯ​តំបន់​សាកល្បង ។ ការ​បាញ់​សាក​នេះ​អាច​ធ្វើការ​ត្រួតពិនិត្យ​បណ្តា​លក្ខណៈ​បច្ចេកទេស និង​ភាព​សុ​ក្រិ​ត្យ​របស់​មី​ស៊ី​ល KINJAL ។
កាលពី​ថ្ងៃ​ទី​១ មីនា កន្លង​ទៅ​នេះ​ប្រ​ធានា​ធិ​បតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ធ្លាប់​បង្ហាញ​រូប
ភាព​​ទាំងឡាយ​នៃ​ការ​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​បំផុត KINJAL ដែល​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ នៅ​មុខ​សភា​រុ​ស្ស៊ី ។

លោក​ថា មី​ស៊ី​ល KINJAL អាច​បំពាក់​​​ក្បាល​គ្រាប់​ធម្មតា ឬ​នុយក្លេអ៊ែរ ព្រមទាំង​អាច​ជម្នះ​រាល់​ប្រព័ន្ធ​ការពារ​អាកាស និង​ប្រឆាំង​មី​ស៊ី​ល ។ ប្រព័ន្ធ​មី​ស៊ី​ល KINJAL ជា​ច្រើន​ត្រូវ​បាន​ប្រគល់​ដល់​បណ្តា​កង​ឯកភាព​នៃ​យោធា​ភូមិភាគ​ខាងត្បូង កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សាកល្បង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ