ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​កម្សាន្ត​មួយ​នៅ​សៀមរាប​យកឈ្មោះ​អ៊ី វ៉ា បញ្ឆោត​អ្នកគាំទ្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​អ៊ី វ៉ា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង​មិន​បាន​ចូលរួម​សម្តែង​តាម​ការ​គ្រោងទុក​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​ខេត្ត​សៀម​រាប ។ ក្លឹ​ប​កម្សាន្ត​នោះ​បាន​ប្រកាស​ពី​វត្តមាន​សម្តែង​របស់​កញ្ញា​អ៊ី វ៉ា នៅ​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​អ៊ី វ៉ា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង​មិន​បាន​ចូលរួម​សម្តែង​តាម​ការ​គ្រោងទុក​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​ខេត្ត​សៀម​រាប ។

ក្លឹ​ប​កម្សាន្ត​នោះ​បាន​ប្រកាស​ពី​វត្តមាន​សម្តែង​របស់​កញ្ញា​អ៊ី វ៉ា នៅ​ថ្ងៃ​ទី​៨ មីនា ២០១៨ ដែល​ជា​ថ្ងៃ​សិទ្ធ​នារី ជាមួយ​ការ​ភ្ជាប់​រូប​Poster របស់​នាង​ថែម​ទៀត​ផង ។

លុះដល់​ពេល​កំណត់​តារាចម្រៀង​អ៊ី វ៉ា មិន​បាន​ចូលរួម​សម្តែង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្លឹ​ប​កម្សាន្ត​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ជា​ច្រើន​នាក់​ខកចិត្ត​យ៉ាង​ខ្លាំង ។

រឿងរ៉ាវ​មួយ​នេះ​កើតឡើង​បន្ទាប់​ពី​កន្លង​មក​អ៊ី វ៉ា ធ្លាប់​មានការ​រិះគន់​ថា ​នាង​វាយឫក​នៅ​ពេល​ក្លាយជា​តារាចម្រៀង​ល្បី ។ ប៉ុន្តែ​អ៊ី វ៉ា នៅ​តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ដដែល​ពី​យុវ​វ័យ ហើយ​នាង​តែងតែ​បង្ហាញខ្លួន​ច្រៀង​រាំ​តាម​ឆាក​តន្ត្រី​នានា​ស្ទើរ​មិន​ដាច់​សូរ មិន​ថា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​នោះ​ឡើយ ។

នៅ​មិន​ទាន់​មានការ​បកស្រាយ​ពី​ម្ចាស់​ក្លឹ​ប​កម្សាន្ត​នោះ​ចំពោះ​ការ​មិន​មាន​វត្តមាន​សម្តែង​របស់​អ៊ី វ៉ា ដូច​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នោះ​នៅឡើយ​ទេ ។

ផ្ទុយ​ទៅ​វិញ​សម្រាប់​តារាចម្រៀង​កញ្ញា​អ៊ី វ៉ា បាន​បដិសេធ​ថា​ មិនមែន​ជា​កំហុស​ចំពោះ​ការ​​អវត្តមាន​សម្តែង​របស់​នាង​ទេ ពោល​គឺ​នាង​មិន​បាន​ទទួល​ការ​ទាក់ទង​ឲ្យ​ទៅ​សម្តែង​ពី​ម្ចាស់​ក្លឹ​ប​កម្សាន្ត​នោះ​ឡើយ ។ អ៊ី វ៉ា បញ្ជាក់​ថា កាល​ថ្ងៃ​ទី​៨​មីនា​ក្លឹ​ប Temple Contaner Pub Zone &Classic Hip Hop Club​ នៅ​ខេត្តសៀមរាប បាន​ប្រកាស និង​ផុស​​រូប​ថា នាង​ទៅ​ច្រៀង​នៅ​ទីនោះ​ទាំង​មិន​បាន​ទាក់ទង​មក​នាង​សោះ ។

ក្នុង​ករណី​នេះ​អ៊ី វ៉ា បាន​ស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​កុំ​យល់​ច្រឡំ​ថា ​កំហុស​មក​ពី​នាង​មិន​បាន​ទៅ​ច្រៀង​។ ទោះជា​យ៉ាងណា​ក្តី​នាង​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​នៅ​រង់ចាំ​នាង​។ ទន្ទឹម​នេះ​នាង​សូម​ឲ្យ​ Tample Contaner Pub Zone &Classic Hip Hop Club ជួយ​​ដោះស្រាយ​បញ្ហា​នេះ ។

តារាចម្រៀង​វ័យក្មេង​កញ្ញា​អ៊ី វ៉ា បាន​បញ្ចប់​កិច្ចសន្យា​ច្រៀង​នៅ​ផលិត​សាន់​ដេ​ហើយ តែ​រហូត​​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា នាង​នឹង​បន្ត​អាជីព​ចម្រៀង​នៅ​ផលិត​កម្ម​ណាមួយ​ឡើយ ។

មាន​ផលិតកម្ម​ធំ​ពីរ គឺ​ផលិតកម្ម​ហង្ស​មាស និង​ថោ​ន ដែល​គេ​រំពឹង​ថា មាន​ភាគរយ​ខ្ពស់​សម្រាប់​អ៊ី វ៉ា ប៉ុន្តែ​នាង​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ ដោយ​ទុក​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ