ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោត​កំសត់​ងាប់​អណ្តែត​ទឹក​មិនដឹង​មូលហេតុ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រយៈពេល​៧​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​មាន​វត្តមាន​សត្វ​ផ្សោត​ថ្មី​នៅ​ចំណុច​​អន្លង់​ឈើ​ទាល ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នោះ​ទេ ស្រាប់​តែ​ថ្ងៃ​ទី​១០ មីនា​នេះ ប្រទះ​ឃើញ​កូន​ផ្សោត​១​ងាប់​អណ្តែត​ទឹក…

ខេត្តស្ទឹងត្រែង ៖ រយៈពេល​៧​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​មាន​វត្តមាន​សត្វ​ផ្សោត​ថ្មី​នៅ​ចំណុច​​អន្លង់​ឈើ​ទាល ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នោះ​ទេ ស្រាប់​តែ​ថ្ងៃ​ទី​១០ មីនា​នេះ ប្រទះ​ឃើញ​កូន​ផ្សោត​១​ងាប់​អណ្តែត​ទឹក ។

បើ​តាម​អ្នកនេសាទ​ឱ្យ​ដឹង​ថា មានកូន​ផ្សោត​១​ក្បាល​ទម្ងន់​ជាង​៩​គីឡូក្រាម​ស្លាប់ ខណៈ​នោះ​អ្នកនេសាទ​បាន​ជូនដំណឹង​ដល់​មន្ត្រី​រដ្ឋបាល​ជលផល​ដើម្បី​ពិនិត្យ​តែ​ម្តង​។

លោក ទុំ នី​រ៉ូ ប្រធាន​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​ឱ្យ​ដឹង​ថា កូន​ផ្សោត​ទើប​កើត​នេះ​មាន​ទំ​នង់​៩​គីឡូ​៦​ខាំ ត្រូវ​បាន​វេច​ខ្ចប់ និង​ក្លា​សេ​រក្សា​ទុក​ឱ្យ​អង្គការ WWF ធ្វើការ​ពិនិត្យ​ថា តើ​កូន​ផ្សោត​ងាប់ ដោយ​មូលហេតុ​អ្វី​ពិតប្រាកដ?

​លោក​ប្រធាន​រដ្ឋបាល​ជលផល​បានឱ្យ​ដឹង​ទៀត​ថា ផ្សោត​នៅ​ចំណុច​អន្លង់​ឈើទាល​មាន​វត្តមាន​ចំនួន​៣​ក្បាល តែ​រយៈពេល​៧​ឆ្នាំ​កន្លង​មក​ហើយ មិនឃើញ​មាន​សត្វ​ផ្សោត​ថ្មី​​នោះ​ទេ ស្រាប់តែ​ឥឡូវ​ឃើញ​កូន​ផ្សោត​១​ក្បាល​នេះ​ស្លាប់​អ​ណ្តែ​ក​ទឹក ដែល​គេ​សង្ស័យ​​ថា មាន​ផ្សោត​ថ្មី​មក​រស់នៅ​ទីនោះ ហើយ​បង្កាត់​ពូជ​បាន​១​ក្បាល តែ​អកុសល​ត្រូវ​ស្លាប់​ទៅ​វិញ​។ ហើយ​នៅ​អន្លង់​ឈើទាល​នេះ មាន​សត្វ​ផ្សោត​៣​ក្បាល​ដែល​គេ​សន្​និដ្ឋាន​ថា ញី​សុទ្ធ ឬ​ឈ្មោល​សុទ្ធ ទើប​រយៈពេល​៧​ទៅ​៨​ឆ្នាំ មិន​មានកូន​ផ្សោត​ឡើយ តែ​ពេល​នេះ​វត្ត​មានកូន​ផ្សោត​១​ក្បាល​ដែល​ងាប់​ធ្វើ​ឱ្យ​សង្ស័យ​ថា មាន​សត្វ​ផ្សោត​ផ្សេង​មក​រស់នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ