ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់​ទុក​សំបុត្រ​២​ច្បាប់ឱ្យ​ម្តាយ​និង​ប្រពន្ធ មុន​បញ្ចប់ជីវិត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដើរ​បាញ់​សត្វ​នៅ​ពេល​យប់​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ជ្រៃ​កណ្តាល​វាលស្រែ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​វាលស្រែ​ខាងក្រោយ​សាលា ស្ថិត​ក្នុង​សង្កាត់​ជើងឯក ភូមិ​បា​គូ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដើរ​បាញ់​សត្វ​នៅ​ពេល​យប់​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ជ្រៃ​កណ្តាល​វាលស្រែ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​វាលស្រែ​ខាងក្រោយ​សាលា ស្ថិត​ក្នុង​សង្កាត់​ជើងឯក ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

ជន​រង​គ្រោះ​ឈ្មោះ កែប ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​នៅផ្ទះ ស្នាក់​នៅ​ជាមួយ​ម្ដាយ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ឈ្នះ​ជ័យ​លើ ឃុំ​រា​ធ័​រ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ប៉ក់ សិលា អាយុ​២៩​ឆ្នាំ មុខរប​ចុងភៅ ស្នាក់​នៅ​ភូមិ​ឫស្សី​សង្កាត់ ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​សព​បុរស​ខាងលើ រូប​គាត់​ពីរ​នាក់​ប្អូនប្រុស​បាន​ដើរ​បាញ់​សត្វ​នៅ​ម្តុំ​វាលស្រែ​ខាងក្រោយ​សាលាសង្កាត់​ជើងឯក ខណៈ​ពួក​គាត់​ដើរមក​ដល់​ក្រោម​ដើម​ជ្រៃ​បាន​បញ្ចាំង​ពិល​ឆ្លុះ​ដើម្បី​រក​មើល​សត្វ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ចង​.​ក​នឹង​ខ្សែ​រលួស​ថ្ពួ​ក​ជាមួយ​ក្រមា​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​ពី​ឃើញ​បែប​នេះ ពួក​គាត់​ភ័យ​ស្លន់ស្លោរ​នាំ​គ្នា​រត់​មក​ដល់​ផ្ទះ​វិញ រួច​ក៏​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឱ្យ​ចុះ​ទៅ​ពិនិត្យ លុះ​សមត្ថកិច្ច​ទៅ​ដល់​ក៏​យក​ខ្សែ​មក​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​ព្រឹក​ឡើង ទើប​ទាក់ទង​ស្វែងរ​សាច់ញាតិ ។

បើ​តាម​សាក្សី​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង​សមត្ថកិច្ច​ដឹក​សព​មក​វត្ត​សំបួរមាស ហើយ​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ខ្លួន​ឃើញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លិខិត​បណ្ដាំ​២​ច្បាប់​សរសេរ​ថា «​ជូន​ឪពុក និង​ម្ដាយ ឲ្យ​កូនសុំ​ទោស​ផង កូនប្រុស​ម្នាក់​នេះ​មិន​បាន​សងគុណ​លោក​ទាំង​ពីរ​ទេ​» និង​លិខិត​មួយទៀត​សរសេរ​ថា «​ប្រពន្ធ​ជាទី​ស្រលាញ់​ជួយ​មើលថែ​កូន​ជួស​បង​ផង​» ។ ក្រោយមក​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យមក​មើល​ទើប​ដឹង ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា រូប​គាត់​និង​ជន​រង​គ្រោះ​រៀប​ការ​ជាមួយ​គ្នា​បង្កើត​បានកូន​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទុក តែ​មួយ​រយៈ​ក្រោយ​នេះ​ពួក​គាត់​បាន​បែក​គ្នា ហើយ​ប៉ុន្មាន​ថ្ងៃមុន​កើតហេតុ ប្តី​បាន​ទូរស័ព្ទ​មក​សុំ​ជុំ​គ្នា​វិញ តែ​រូប​គាត់​មិន​ព្រម ពេល​នោះ​ជន​រង​គ្រោះ​និយាយ​ថា «​ចង់​ឃើញ​ខ្ញុំ​ស្លាប់​មែន ចឹ​ង​ចាំ​យក​សព​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​​ផង​» តែ​គាត់​មិន​នឹក​ស្មានថា ប្ដី​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ ។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សព​​ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ទៅ​ឱ្យ​ក​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សំបួរមាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ