ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ណាស់ តែ​មួយ​ប៉​ព្រិច​ភ្នែក​អស់​រាប់​ម៉ឺន​ដុល្លារ (មាន​វីដេអូ​)

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​លក់ដូរ​ចំនួន​២​ដែល​នៅ​ក្បែរ​គ្នា​ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​គ្មាន​សល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​លក់ដូរ​ចំនួន​២​ដែល​នៅ​ក្បែរ​គ្នា​ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​គ្មាន​សល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ដែល​គេ​សង្ស័យ​​ថា ទុ​ស្សេ​ខ្សែភ្លើង​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​តូប​លក់ដូរ​ទាំង​២​នោះ មាន ១-​ឈ្មោះ ស៊ី វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មាន​តូប​ទំហំ​៥x៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ត្រូវ​ឆេះ​អស់ទាំង​ស្រុង និង​២-​ឈ្មោះ​ហ៊ិ​ន សាក់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ តូប​ទំហំ​៦x១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស​ង្ក័​សី ឆេះ​អស់​៥០%​។

មន្ត្រី​ដដែល​បាន​បន្ត​ថា តូប​របស់​ប្រជាពលរដ្ឋ​ទាំង​២​នេះ ធ្វើ​នៅ​ខាង​មុខ​ផ្ទះ​ក្បែរ​គ្នា ហើយ​បាន​បាត់បង់​អីវ៉ាន់​លក់ដូរ និង​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង ដោយសារ​ជួយ​រំដោះ​មិន​ទាន់​។ ចំណែក​ម្ចាស់​តូប​បាន​អះអាង​ថា អគ្គិភ័យ​បាន​កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែ​ភ្នើ​ង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ជន​រង​គ្រោះ​និយាយ​ថា អគ្គិភ័យ​នោះ​កើតឡើង​លឿន​ណាស់ ព្រោះ​មាន​តែ​អីវ៉ាន់ និង​ជញ្ជាំង​ឈើ ឬ​ជ័រ​ផ្លា​ស្ទិ​ក​។ ម្ចាស់​តូប​បញ្ជាក់​ថា ពេល​នោះ​អ្នក​ភូមិ​បាន​ជួយ​អន្តរាគមន៍​ពន្លត់ និង​ជួយ​រំដោះ​អីវ៉ាន់​ដែរ តែ​ដោយសារ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ទើប​មិន​អាច​ជួយ​បាន ហើយ​ទំនិញ និង​សម្ភារ​:​ស្ទើរ​ទាំងស្រុង​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​។

បើ​តាម​របាយការណ៍​ម​ត្ថ​កិច្ច​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​ឈ្មោះ​ហ៊ិ​ន សាក់ ដែល​ខូច​ខាត​មាន​ទូ​ឈើ​៤ ទូទឹកកក​១ តុ​បាយ​ធំ​១​ឈុត ក្ដា​ងឿ​បេង​៥​ស្លឹក ស៊ីម៉ង់​២​តោន គ្រឿង​សំណង់​មួយ​ចំនួន សម្ភារ​:​ផ្សា​ដែក សម្ភារ​:​ផ្ទះបាយ និង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​អស់​១០.០៥០​ដុល្លារ និង​ប្រាក់​ខ្មែរ​អស់ ២,៨​លាន​រៀល​។ ដោយ​ឡែក​ម្ចាស់​តូប​ឈ្មោះ​ស៊ី វ៉ា​ន់​ថន បាន​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​១៥០​ដុល្លារ និង​ជាង​១,៤​លាន​រៀល ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ