ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​០៦​នាក់​រង​របួស និង​ស្លា.ប់​ខណៈ​ជិះ​ម៉ូតូ​មក​ផ្ទះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ប្រុស​ស្រី​០៤​នាក់ របួសធ្ងន់​ស្រាល និង​២​នាក់​ទៀត​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ​២​គ្រឿង​បាន​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មិ​នា​នេះ នៅ​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ​ផ្លូវជាតិ​លេខ​០៤ ព្រំប្រទល់​សង្កាត់​កន្ទោក និង​សង្កាត់​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ប្រុស​ស្រី​០៤​នាក់ របួសធ្ងន់​ស្រាល និង​២​នាក់​ទៀត​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ​២​គ្រឿង​បាន​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មិ​នា​នេះ នៅ​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ​ផ្លូវជាតិ​លេខ​០៤ ព្រំប្រទល់​សង្កាត់​កន្ទោក និង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ដែល​ស្លាប់​ឈ្មោះ ផុ​ន ធា​រ៉ូ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក​ស្ត្រី​ដែល​ស្លាប់​នៅ​វត្ត​ទឹកថ្លា អត់​ទាន់​រក​សាច់ញាតិ​ឃើញ​នៅឡើយ​ទេ ។

សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា អ្នក​ស្លាប់ និង​រង​របួស​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយពេល​គ្រោះថ្នាក់​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង យុវជន​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ដងផ្លូវ​ពេល​រថយន្ត​ដឹក​ទៅ​សង្គ្រោះ ។ ដោយឡែក​ស្ត្រី​០៣​នាក់​ទៀត​រង​របួសធ្ងន់ ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន ចំណែក​បុរស​ម្នាក់​ទៀត​របួសស្រាល​គេចខ្លួន សរុប​ទាំងអស់​មាន​០៦​នាក់ បុរស​២​នាក់ ស្ត្រី​៤​នាក់ តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​តែ​ស្ត្រី​៤​នាក់​ស្លាប់​ម្នាក់ របួសធ្ងន់​០៣​នាក់ និង​បុរស​ម្នាក់​ស្លាប់​តាម​ដងផ្លូវ រីឯ​បុរស​ម្នាក់​ទៀត​មិនឃើញ ។

តាម​សំដី​សមត្ថកិច្ច​ដែល​ប្រចាំការ​គោលដៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​មាន​ហេតុការណ៍​ខាងលើ​គាត់​បានឃើញ​ប្រុស​ស្រី​ខាងលើ​ជិះ​ម៉ូតូឌុប​គ្នា បើក​ប្រដេញ​គ្នា​តាម​ផ្លូវជាតិ​លេខ​០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​មួយសន្ទុះ ក្រោយ​មាន​គេ​រាយការណ៍​ថា ក្រុម​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត ពណ៌​ទឹកប្រាក់​ដែល​បើកប​ញ្ជ្រា​ស​គ្នា​បណ្តាល​ឲ្យ​មាន​របួស និង​ស្លាប់​នៅ​ចំណុច​ខាងលើ​ទៅ
ហើយ ។

តាម​សំដី​ស្ត្រី​ម្នាក់​ឈ្មោះ សេង ស្រី​រ៉ាត់ អាយុ​២០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​ភូមិ​ស្លា ឃុំ​វ័​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំ​ពង​ស្ពឺ ជា​អ្នក​រួម​ដំណើរ​ដោយ​(​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ស្លាប់​ទាំង​២​នាក់​)​ខាងលើ បាន​ប្រាប់​ថា មុន​កើតហេតុ​ពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា មក​លេង​ក្លិប​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង ដោយ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ដោយ​មួយ​គ្រឿង​ៗ​មាន​គ្នា​០៣​នាក់ ខ្លួន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៨​ស្ត្រី​២​នាក់ ប្រុស​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ពណ៌​ខៀវ​មាន​គ្នា​០៣​នាក់​ស្ត្រី​២​នាក់​ដូច​គ្នា ចេញពី​ក្លិប​គោលបំណង​ជិះ​ទៅ​ផ្ទះ​វិញ​ក៏​ជួប​គ្រោះថ្នាក់​ខាងលើ​តែ​ម្តង តែ​សំណាងល្អ​រូប​គាត់​របួស​បាក់ជើង​ឆ្វេង​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​សព​ប្រុស​ស្រី​ខាងលើ​រក​សាច់ញាតិ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​បាន​សម្រេច​ដឹក​យក​មក​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា​បណ្តោះអាសន្ន សិន​រង់ចាំ​សាច់ញាតិ​មក​ទទួល​ពេល​ក្រោយ ដោយឡែក​អ្នក​របួស​ស្ត្រី​ម្នាក់​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ និង​ស្ត្រី​២​នាក់​ទៀត​សម្រាក​នៅ​គ្លីនិក​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ